ខេត្តស្វាយរៀង ៖ ស្នងការខេត្តស្វាយរៀង សម្រេចដកបញ្ឈរជើងមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប ដែលប្រើសម្ដីមិនសមរម្យលើពលរដ្ឋ ! ការសម្រេចចិត្តដ៏ល្អនេះ ប្រជាពលរដ្ឋបានបង្ហាញនូវការគាំទ្រពេញទំហឹង ។
សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឲ្យដកបញ្ឈរជើងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋដែលរងគ្រោះ នៅពេលទៅប្ដឹងករណីចោរលួចម៉ូតូ។
ថ្លែងប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត។
សូមជម្រាបថា លោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីម្នាក់ទៅប្ដឹងលោកករណីចោរលួចម៉ូតូ បែរជាលោកមេប៉ុស្ដិ៍ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងស្ដីបន្ទោសទៅកាន់ប្រជាពលរដ្ឋថែមទៀត។ ក្នុងនោះគាត់ក៏ស្រែកយំ ទាំងស្វាមីគាត់ផ្ទៃពោះ ! ដូច្នេះបើឈានដល់ដកចេញក៏មិនខាតចំពោះមន្ត្រីធុនៗនេះ ព្រោះជាដើមហេតុបង្កើតឱ្យមានអំពើអយុត្តិធម៌ក្នុងសង្គម ៕
ដោយ ៖ សិលា









