ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣១នាក់ ក្នុងប្រតិបត្តិការ​បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី ១៦ វិច្ឆិកានេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣១នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការ​បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ៦នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)​ ,ប្រើប្រាស់ ៥ករណី ឃាត់ ១២នាក់(ស្រី ១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែវិច្ឆិកា រួមមាន ៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៣៤,២៧ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៥​ អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ ៥អង្គភាព

*១ / នគរបាលខេត្តកំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ០,១៧ក្រាម។

*២ / នគរបាលខេត្តកំពត៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ និងដីកា ១ករណី ចាប់យកIce ៣,២១ក្រាម។

*៣ / នគរបាលខេត្តក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៤៨ក្រាម។

*៤ / នគរបាលខេត្តព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២២,៣៨ក្រាម។

*៥ / នគរបាលខេត្តស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១១ក្រាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print