អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់មន្ត្រីជំនាញចេញរថយន្ដទៅជួយអន្តរាគមន៍បាញ់ ពន្លត់

ចែករំលែក៖

ភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរួមទាំងសម្ភារៈក្នុងនោះមួយចំនួនត្រូវបានអគ្គីភ័យលេបត្របាក់អស់ស្ទើរទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនិងសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍​គ្រោះអគ្គីភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2025 ស្ថិតនៅលើផ្លូវ 369 ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានហើយដឹងថានៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សេងហុយចេញពីផ្ទះកើតហេតុខាងលើយ៉ាងខ្លាំងរួចបង្កទៅជាអណ្ដាតភ្លើងឆាបឆេះរាលដាលពីផ្ទះមួយទៅផ្ទះមួយទៀតយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នហើយក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ជាច្រើនគ្រឿងធ្វើការបាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយពីកម្លាំងជំនាញពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងក្នុងនោះដែរមិនមានអ្នកស្លាប់និងរបួសនោះទេពោលគឺខូចខាតផ្ទះពលរដ្ឋអស់ជាច្រើនខ្នងរួមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនធំតែប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕ដោយ​៖ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print