ក្រុមហ៊ុន Hyundai Motor ប្រកាសការវិនិយោគ 86 ពាន់លានដុល្លារនៅកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក

ចែករំលែក៖

Hyundai Motor Group នឹងវិនិយោគ 125.2 ទ្រីលានវ៉ុន (86.47 ពាន់លានដុល្លារ) នៅក្នុងប្រទេសកូរ៉េខាងត្បូងពីឆ្នាំ 2026 ដល់ឆ្នាំ 2030 បន្ទាប់ពីទីក្រុងសេអ៊ូលបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មកាត់បន្ថយពន្ធអាមេរិកលើរថយន្តកូរ៉េខាងត្បូងមកពី 25 ភាគរយមកត្រឹម15 ភាគរយ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានជួបជាមួយប្រធានក្រុមហ៊ុន Hyundai Motor Group លោក Euisun Chung និងមេដឹកនាំអាជីវកម្មផ្សេងទៀតកាលពីថ្ងៃអាទិត្យ ពីរថ្ងៃបន្ទាប់ពីព័ត៌មានលម្អិតត្រូវបានចេញផ្សាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរួមមានការសន្យារបស់កូរ៉េខាងត្បូងក្នុងការវិនិយោគចំនួន 350 ពាន់លានដុល្លារក្នុងវិស័យយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។

លោក Chung បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា៖ «យើងដឹងច្បាស់ពីក្តីបារម្ភអំពីការធ្លាក់ចុះការនាំចេញ និងផលិតកម្មក្នុងស្រុកធ្លាក់ចុះដោយសារពន្ធអាមេរិក ១៥ ភាគរយ»។

លោក Chung បានបន្ថែមថា “យើងនឹងធ្វើពិពិធកម្មទីផ្សារនាំចេញ បង្កើនការនាំចេញពីរោងចក្រក្នុងស្រុក និងការនាំចេញរថយន្តច្រើនជាងពីរដង តាមរយៈរោងចក្រផលិតរថយន្តអគ្គិសនីថ្មីនៅឆ្នាំ 2030។ ក្រុមនេះក៏នឹងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដែលរងការវាយប្រហារដោយពន្ធរបស់ប្រធានាធិបតី Donald Trump ផងដែរ”។

...

ការវិនិយោគក្នុងស្រុករបស់ក្រុមហ៊ុន Hyundai 50.5 ទ្រីលានវ៉ុន (35 ពាន់លានដុល្លារ) នឹងដាក់លើវិស័យ AI និងឱកាសអាជីវកម្មផ្សេងទៀតនាពេលអនាគត 48.4 ទ្រីលានវ៉ុនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និង 36.2 ទ្រីលានវ៉ុនលើការបង្កើនប្រសិទ្ធភាពរោងចក្រផលិត និងសាងសង់អគារខ្ពស់មួយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print