ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលលោក ម៉ៅ តារ៉ា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អមដំណើដោយលោកស៊ី សួន អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់អញ្ចើញចូលរួមជាភ្ញៀវកិត្តិយស។
ក្នុងពិធីនោះដែរ ក្រោយពីការប្រកាសតែងតាំងមុខដំណែងថ្មីជូន លោកសៀង សុខុម ជាអធិការស្តីទី ទទួលបន្ទុកការងារមិនខុសពីលោកអធិការចាស់នោះទេ។ លោកបានផ្តាំផ្ញើដល់នាយនគរបាល និងពលនគរបាលក្រោមឱវាតត្រូវចេះស្តាប់បង្កាប់បញ្ជារបស់ថ្នាក់ដឹកនាំថ្មីក៏ដូចគ្នានឹងថ្នាក់ដឹកនាំចាស់ដែរ ហើយជាពិសេសការពារនៅពេលប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតធ្វើយ៉ាងណាឲ្យដំណើការទៅរលូន ដូចជាប្រជាពលរដ្ឋ
ចំណាក់ស្រុកត្រូវជំរើន និងជំរុញឲ្យពួកគាត់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងប្រជាពលរដ្ឋណាដែលគ្រប់អាយុបោះឆ្នោតត្រូវធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរឲ្យគាត់។
ហើយម្យ៉ាងវិញទៀតភូមិឃុំមានសុវត្ថិភាពគឺពឹងលើនគរបាល ត្រូវបំបាត់ឲ្យអស់នូវបទល្មើសទាំងឡាយដែលកើតមាននៅក្នុងស្រុករបស់យើងគ្រប់គ្រង ក្រោយពីការផ្លាស់ប្តូរមុខតំណែងថ្មីជំនួសលោក វ៉ា សុផាន់ អធិការចាស់សង្ឃឹមថា លោកនឹងមិនធ្វើឲ្យថ្នាក់ដឹកនាំអស់សង្ឃឹមឡើយ៕
ដោយ៖ មាស សុផាត