ខេត្តពោធិ៍សាត់៖ នាថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ ២០១៦ លោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ រួមដំណើរជាមួយក្រុមការងារបេសកកម្ម ADB និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិត្យគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នៅក្នុងដំណើរបេសកកម្មរយៈពេល០២ថ្ងៃនេះ ក្រុមការងារបានធ្វើការពិនិត្យការសិក្សាគ្រោងប្លង់ ការរៀបចំបណ្តុះបណ្តាលគ្រូបង្គោល សហគមន៍កសិករប្រើប្រាស់ទឹក និងទីតាំងសាងសង់សំណង់កាត់ស្ទឹង ប្រឡាយមេ និងប្រឡាយរង ៕
ដោយ៖ សីលា
...