លោក ឈើយ ចាន់ណា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំ ត្រូវបានរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ។

ពិធីប្រកាសតែងតាំងនេះក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោក លោកស្រី និងមន្ត្រីរាជការតាមមន្ទីរ ស្ថាប័ននានា ព្រមទាំងកងកម្លាំងសមត្ថកិច្ចជាដើម។

លោក ឈើយ ចាន់ណា ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យជំនួសតំណែងលោក សួន បវរ ដោយយោងតាមអនុក្រឹត្យលេខ៨០៣ អនុក្រិត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

លោក ឈើយ ចាន់ណា បានប្ដេជ្ញាចិត្ត បំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូនឲ្យបានល្អប្រសើរ គោរពអនុវត្តដាច់ខាតតាមរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានបច្ចេកទេសនានា នៃព្រះរាជាណាចក្រកម្ពុជា។ លោកនឹងខិតខំបំពេញការងារឲ្យអស់ពីកម្លាំងចិត្តកាយ ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ពិសេសការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សក់ សេដ្ឋា បានផ្ដាំផ្ញើដល់មន្ត្រីដែលបានតែងតាំងថ្មី និងមន្ត្រីកំពុងបំពេញការងារ ត្រូវបង្កើនទំនាក់ទំនងសាមគ្គីភាពផ្ទៃក្នុង ត្រូវមានឆន្ទៈមោះមុត ម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ជាពិសេសនៅពេលខាងមុខ ការប្រគល់ភារកិច្ចពីថ្នាក់កណ្តាលមកថ្នាក់ក្រោម នឹងមានច្រើន ហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងកែប្រែសេវាសាធារណៈឲ្យកាន់តែងាយស្រួលជូនពលរដ្ឋ៕

bt1  bt3bt2

ដោយ៖ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print