រថភ្លើងដឹកប្រេងមួយគ្រឿង​ បានក្រឡាប់នៅចំណុចភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន​ ខេត្ត​ពោធិ៍សាត់​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ របាយការណ៍បឋម ស្តីពីហេតុការណ៍រថភ្លើងដឹកប្រេងបានក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី ១៧ ខែវិច្ឋិកា ឆ្នាំ២០២៥នេះ។

យោងតាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ ទីតាំង​កើតហេតុ​ស្ថិតនៅ​ ចំណុច PK191+600 ខ្សែដែកទិសខាងជើង​ ភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តថា​ រថភ្លើងដឹកប្រេងខាងលេីនេះ​ មាន ២៤ ទូរ និងក្បាលរថភ្លើងលេខ ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង​ បណ្ដាលឱ្យ​ធ្លាក់ទូរប្រេងចំនួន ៣ ទូរ ។ ប៉ុន្តែ​មិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ចំពោះ​មូលហេតុបឋមនៃឧបទ្ទវហេតុនេះ៖ បញ្ហាផ្លូវស្រុត

...

ក្រោយកេីតហេតុ​វិធានការណ៍បន្ទាន់​ រថយន្តស្ទូចចំនួន២គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ​ ចំណែក​ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េល បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់ និងក្រុមជួសជុលផ្លូវដែក ទៅកន្លែងកើតហេតុ និងហៅរថយន្តបូមប្រេងពីក្រុមហ៊ុនសូគីម៉ិច​ បានមកដល់កន្លែងដើម្បី ប្រមូលប្រេងឥន្ធនៈដែលកំពប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print