ខេត្តពោធិ៍សាត់៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា របាយការណ៍បឋម ស្តីពីហេតុការណ៍រថភ្លើងដឹកប្រេងបានក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី ១៧ ខែវិច្ឋិកា ឆ្នាំ២០២៥នេះ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ទីតាំងកើតហេតុស្ថិតនៅ ចំណុច PK191+600 ខ្សែដែកទិសខាងជើង ភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តថា រថភ្លើងដឹកប្រេងខាងលេីនេះ មាន ២៤ ទូរ និងក្បាលរថភ្លើងលេខ ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង បណ្ដាលឱ្យធ្លាក់ទូរប្រេងចំនួន ៣ ទូរ ។ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ចំពោះមូលហេតុបឋមនៃឧបទ្ទវហេតុនេះ៖ បញ្ហាផ្លូវស្រុត
ក្រោយកេីតហេតុវិធានការណ៍បន្ទាន់ រថយន្តស្ទូចចំនួន២គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ចំណែកក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េល បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់ និងក្រុមជួសជុលផ្លូវដែក ទៅកន្លែងកើតហេតុ និងហៅរថយន្តបូមប្រេងពីក្រុមហ៊ុនសូគីម៉ិច បានមកដល់កន្លែងដើម្បី ប្រមូលប្រេងឥន្ធនៈដែលកំពប់៕ដោយ៖តារា










