សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី ៣៣» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ក្នុងគោលបំណងវាយតម្លៃ ការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ ដើម្បីកែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធ-សាសនា, កំណត់ និងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមទាំងឡាយ, ព្រមទាំងតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តសង្ឃប្រកាស ដែលបានដាក់ចេញនាឆ្នាំកន្លងមក, សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព, ការលើកស្ទួយប្រពៃណីទំនៀមទម្លាប់ និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការអភិរក្ស និងការអភិវឌ្ឍព្រះពុទ្ធសាសនា, ការទ្រទ្រង់ និងការលើកកម្ពស់សីលធម៌សង្គម, និងសុខដុមនីយកម្មសាសនានៅកម្ពុជា។
សំឡេង៖ «អនុសំវច្ឆរមហាសន្និបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី៣៣» នេះ នឹងប្រមូលបាននូវបណ្ដុំបញ្ញាញាណ, បណ្ដុំបទពិសោធន៍ និងទស្សនៈ គ្រប់ជ្រុងជ្រោយ, កំណត់បានត្រឹមត្រូវនូវបញ្ហាប្រឈមមូលហេតុ នៃបញ្ហាប្រឈម, កាត់បន្ថយ និងលុបបំបាត់នូវបញ្ហាអវិជ្ជមានទាំងឡាយ, និងដាក់ចេញនូវវិធានការ និងយន្ដការថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាព នៃការដឹកនាំ និងការគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជា, លើកកម្ពស់ស្មារតី សាមគ្គីធម៌ និងអភិវឌ្ឍសមត្ថភាព ភាពជាគំរូ និងការអប់រំសីលធម៌ សំដៅលើកស្ទួយសុខសន្តិភាពសិនិទ្ធភាពសង្គម សុខដុមនីយកម្មសាសនា និងការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងចីរភាព។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះពុទ្ធសាសនា បាននិងកំពុងមានឥទ្ធិពលលើប្រព័ន្ធនយោបាយ សង្គម និង សេដ្ឋកិច្ចកម្ពុជា, តាមរយៈការអភិវឌ្ឍផ្នត់គំនិត, ឥរិយាបថ និងសកម្មភាព ដែលឈរលើមូលដ្ឋាន ទស្សនវិជ្ជាព្រះពុទ្ធ។ ក្នុងន័យនេះ, ព្រះពុទ្ធសាសនា គឺជាកម្លាំងចលករយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន, ទាំងផ្លូវចិត្ត និងផ្លូវកាយ, របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព ។ ម៉្យាងទៀត, ព្រះពុទ្ធសាសនា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខដុមរមនាសង្គម និងនយោបាយកម្ពុជា តាមរយៈការយល់ដឹងកាន់តែប្រសើរអំពីទ្រឹស្តី «កម្មផល»។

...

សូមបញ្ជាក់ថា វត្តអារាមនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានរហូតទៅដល់៥១៤៤វត្ត មានព្រះសង្ឃចំនួន៧ ៥៥៥៦អង្គ ស្មើនឹងចំនួន១ភាគ៥នៃចំនួនកងទ័ព ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print