ក្រោយប្រគំតន្ត្រីចប់ត្រឡប់ទៅផ្ទះវិញរថយន្តដឹកសម្ភារៈនិងក្រុមតន្ត្រីអ័កកាដង់ បានរេចង្កូតបុករះផ្ទះអាជីវករផ្សារ៣ខ្នង 

ចែករំលែក៖

ខេត្តកណ្តាល ៖ រថយន្តដឹកឧបករណ៍តន្ត្រីសម័យអ័កកាដង់មានតន្ត្រីករអ្នកចម្រៀង, អ្នករាំកំដរឆាក,អ្នកបើករថយន្ត បានរេចង្កូតបុករះផ្ទះអាជីវករផ្សារចំនួន០៣ខ្នង ក្រោយពេលប្រគំចប់ត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង២០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុចអែបផ្លូវជាតិលេខ២១ ស្ពានលេខ(៦)ផ្សាររោងចក្រព្រែកឡុង ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៏ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់បានឱ្យដឹងថា នៅវេលាកើតហេតុមានក្រុម តន្ត្រីសម័យអ័កកាដង់១ក្រុម មានតន្ត្រីករ, អ្នក ចម្រៀងស្រី-ប្រុស អ្នករាំកំដរឆាក អ្នករៀបចំឆាក តៃកុងរថយន្តលើសពី១០នាក់ មិនស្គាល់អត្តសញ្ញាណ ទាំងមនុស្ស ទាំងយីហោក្រុមតន្ត្រី ដោយគ្រាន់តែប្រាប់ថា  មកពីប្រគំតន្ត្រីក្នុងកម្មវិធីមង្គលមួយ នៅក្នុងស្រុកស្អាង ហើយត្រូវជិះលើរថយន្តម៉ាក HYUNDAI ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ តាកែវ 3A-3874( រថយន្តរងការខូចខាតផ្នែកកាប៊ីនខាងមុខ) ដែលត្រូវវិលត្រឡប់ទៅឯខេត្តតាកែវវិញ។

លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តរេចេញពីផ្លូវមកខាងឆ្វេងបុករះផ្ទះអាជីវករផ្សារលក់ដូរចំនួន៣ផ្ទះបណ្តាលឱ្យតៃកុងរថយន្តរងរបួសដើមទ្រូងបុកជាមួយដៃចង្កូតរថយន្ត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ  និងបានប្រាប់សមត្ថកិច្ចថា ទុកឱ្យថៅកែក្រុមតន្ត្រីជាអ្នកដោះស្រាយ រួចពួកគេបានគេចខ្លួនបាត់អស់។

លោកនាយប៉ុស្តិ៍បានបន្ថែមថា លំនៅឋាន៣ខ្នងសាងសង់អំពីដែកប្រក់សង្ក័សី បានរងការខូចខាត បាក់បែករហែកជញ្ជាំង បាក់សសរដែក ខូចទ្វារមូរ ធ្នឹមដែក យ៉ខាងមុខ ដាច់ខ្សែភ្លើងបែកអំពូល  រួមនឹងសម្ភារ:ចាប់ហួយគ្រឿងទេសជាច្រើនទៀត  តែជាសំណាងដែលម្ចាស់ផ្ទះមិនមានរងរបួសគ្រោះថ្នាក់នោះឡើយ។ ចំណែកក្រុមតន្ត្រីក៏ជីវិតថ្លៃដែរ ដែលជាធម្មតាពេលចេញទៅប្រគំតន្ត្រី ពួកគេតែងតែជិះលើឧបករណ៍ភ្លេង និងដែកក្តារឆាក តែពេលប្រគំចប់ត្រឡប់ទៅផ្ទះវិញ ពួកគេបានគេង ដែលធ្វើឲ្យពួកគេរួចផុតមិនមុតសន្លឹកសង្ក័សីដំបូលផ្ទះដែលរថយន្តបានបុកនោះ ។

...

លោក ឈឿ សុភ័គ្រ ដែលជាម្ចាស់ផ្ទះរងគ្រោះបានប៉ាន់ប្រមាណលើការខូចខាត គិតជាទឹកប្រាក់សរុបទាំង៣ផ្ទះប្រមាណ ៨ ពាន់ដុល្លារ  ហើយគិតមកដល់ម៉ោង ១២ថ្ងៃដដែលមិនទាន់ឃើញម្ចាស់រថយន្តថៅកែតន្ត្រីសម័យចូលខ្លួនជួបចរចាដោះស្រាយជាមួយម្ចាស់ផ្ទះរងគ្រោះទាំង០៣នៅឡើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print