ខេត្តមណ្ឌលគិរី៖ យោងតាមផេកផ្លូវការស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ផ្សព្វផ្សាយនៅថ្ងៃទី១៨ខែ វិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការបង្ការ និងបង្រ្កាបបទ ល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៥និង២៥នាទី នៅត្រង់ចំណុចតារាងបាល់ទះរបស់ឈ្មោះ ឌឹម ឌឿន ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនឲ្យឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។
ប្រភពបានឲ្យដឹងថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ខុសច្បាប់សារធាតុញៀនមួយកន្លែង ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោកស៊ាវ ងីវឈាន់ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានដោយ លោក អាន ឆូយ ជំទប់ទី២ ឃុំចុងផ្លាស់។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ១៣នាក់ ក្នុងនោះ ស្រ្តីចំនួន១នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
ទី១ /ឈ្មោះ វុន ពន្លឺ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី២ /ឈ្មោះ នីម ប៉ោហួរ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៣ /ឈ្មោះ ភ័ណ្ឌ លីន ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៤/ឈ្មោះ អ៊ុត ដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ទី៥/ឈ្មោះ ពិន គា ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ។
ទី៦/ឈ្មោះ ម៉ៅ ថុល ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ទី៧/ឈ្មោះ ចន ពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៨/ឈ្មោះ ឈឹម មិនា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៩/ឈ្មោះ ឡាំ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី១០/ឈ្មោះ កេះ ចាន់រ៉ា ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិភ្នង មុខរបរ កម្មករ រស់នៅ ភូមិថ្មី ឃុំ សុខសាន្ត ស្រុក កោះញែក ខេត្តមណ្ឌលគិរី។
ទី១១/ឈ្មោះ ភ្យី រី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិភ្នង មុខរបរ កសិករ រស់នៅ ភូមិពូងោ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ទី១២/ឈ្មោះ សេម សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិភ្នង មុខរបរ កម្មករ រស់នៅ ភូមិទួល ឃុំមេម៉ង ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ។
ទី១៣/ឈ្មោះ ទ្រី ហុងគ្រី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិពូងោ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ លើជនសង្ស័យទាំង ១៣ នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ចំនួន ១៣នាក់ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។
សមត្ថកិច្ចបានឱ្យដឹងថា មធ្យោបាយ និងសម្ភារៈវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម ៖
១/ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៥កញ្ចប់ (២កញ្ចប់ធំល្មម ,៣កញ្ចប់តូច) ទម្ងន់ ៤. ៤៤ក្រាម (ថ្លឹងទាំងសំបកថង់),។ ២/ទូរស័ព្ទ ចំនួន១២គ្រឿង (ម៉ាកOPPO ចំនួន២គ្រឿង, ម៉ាក ViVo ចំនួន ២គ្រឿង, ម៉ាក iphone ចំនួន ២ គ្រឿង ,ម៉ាក Tecno ចំនួន២គ្រឿង ,ម៉ាក Infinix ចំនួន ២គ្រឿង ,ម៉ាក mi ចំនួន ១គ្រឿង,ម៉ាក pova ចំនួន១គ្រឿង )។ ៣/ម៉ូតូ ចំនួន៦គ្រឿង ( ម៉ាក Wave ចំនួន៣គ្រឿង ,ម៉ាក Future ចំនួន១គ្រឿង ,ម៉ាក exciter ចំនួន១គ្រឿង,ម៉ាក hondaឌ្រីម អត់អាវ ចំនួន១គ្រឿង។ ៤/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១។ ៥/អាវុធកែច្នៃប្រើហ្គាស ចំនួន ២ដើម។ ៦/គ្រាប់ពិដាង ចំនួន ១៣៣គ្រាប់។, ៧/ដាវ ចំនួន ១ដើម។ ៨/បារីអេឡិត្រូនិច(vape)ចំនួន១។ ៩/ឧបករណ៍ និងថង់វេចខ្ជប់គ្រឿងញៀងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ ខាងលើត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធី៕










