លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- សហរដ្ឋអាមេរិកធុញទ្រាន់នឹងសៀមដោយសារសៀមនិយាយមិនទៀង = គឺសៀមក្រឡិចក្រឡុច។
២- លោក ចាទូផន ព្រំផាន សកម្មជននយោបាយសៀមចោទសហរដ្ឋអាមេរិកថាលូកដៃចូលកិច្ចការផ្ទៃក្នុងសៀម = ចង់ចោទយ៉ាងម៉េចក៏ដោយក៏សហរដ្ឋអាមេរិកមិនឈឺក្បាលដែរ។
៣- សហរដ្ឋអាមេរិកមិនមែនចេះតែសម្រេចចិត្តទាំងប្រថុយប្រថានទេ = អស់រយៈពេលច្រើនខែហើយដែលសហរដ្ឋអាមេរិកបានកត់សម្គាល់ពីឥរិយាបថសៀមឃើញច្បាស់ណាស់ តើសហរដ្ឋអាមេរិកសម្រេចចិត្តចុងក្រោយ?
៤- លោកវីទិតមុនតាបនអ្នករាយការណ៍ពិសេសអសបដែលមិនយកចិត្តទុកដាក់ពីទាហ៊ានខ្មែរទាំង១៨នាក់ដែលកំពុងជាប់ឃុំខ្លួនដោយអាជ្ញាធរសៀម = លោកវីទិតមុនតាប៊នស្ងាត់មាត់ឈឹង?
៥- អាទាស់និយាយម៉ាត់ណាញុះញង់ឲ្យប្រជាជនខ្មែរចងកំហឹងជាមួយមេដឹកនាំប្រទេស = ដោយចោទថាមេដឹកនាំមិនយកចិត្តទុកដាក់លើជីវិតរបស់ពលរដ្ឋខ្មែរ ។
៦- សៀមថាគោរពសេចក្តីប្រកាសរួមស្តីពីសន្តិភាពកម្ពុជា-សៀមតែរក្សាសិទ្ធិប្រើគ្រប់មធ្យោបាយដើម្បីការពារសីទ្ធិស្របច្បាប់របស់ខ្លួន = ពាក្យរបស់សៀមនេះមានន័យថាសៀមនឹងវ៉ៃកម្ពុជានៅពេលណាមួយជាមិនខានបើខ្លួនយល់ថាចាំបាច់។
៧- នៅពេលដែលលោកត្រាំជួយរកយុត្តិធម៌ដើម្បីសន្តិភាពទាំងកម្ពុជានិងសៀម = បែរជាសៀមចោទលោកត្រាំថាកាន់ជើងកម្ពុជា?
៨- សៀមមិនចង់ឲ្យសហរដ្ឋអាមេរិកនិងប្រធានអាស៊ានចូលរួមរកសន្តិភាពឲ្យកម្ពុជានិងសៀមទេ = សៀមចង់ទុកឲ្យខ្លួនគាបសង្កត់កម្ពុជាគ្រប់បញ្ហាដែលសៀមធ្វើមកលើកម្ពុជា។
៩- សៀមចង់គាបសង្កងត់ម្ពុជាដោយគ្រាន់តែបង្កើតបញ្ហាថាកម្ពុជាដាក់មីនថ្មីក្នុងទឹកដីសៀម = តែពាក្យមួលបង្កាច់របស់សៀមមិនមែនចេះតែធ្វើទៅបានទេដោយមានមហាអំណាចពិភពលោកចេញមុខការពារយុត្តិធម៌។
១០- សំដីរបស់អនុទិនថាមិនខ្វល់រឿងសហរដ្ឋអាមេរិកតម្លើងពន្ធគយដល់១០០%ក៏ដោយបើលក់ឲ្យសហរដ្ឋអាមេរិកមិនបានលក់ឲ្យប្រទេសផ្សេងក៏បាន = មជ្ឈដ្ឋាននៅក្នុងប្រទេសសៀមថាសំដីនេះគឺប្រឆាំងលោកត្រាំហើយ៕

...

ដោយ ៖ សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print