Update៖ ក្រសួងព័ត៌មាន សម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ដែលបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់ជនសង្ស័យជាស្ត្រី

ចែករំលែក៖

ភ្នំពេញ, ក្រសួងព័ត៌មាន សម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ដែលបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់ជនសង្ស័យជាស្ត្រី នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកានេះ។

ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។

បន្ថែមលើនេះ នៅព្រឹកនេះ !  មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន ។
សូមជម្រាបជូនថា, អ្នកសារព័ត៌មានមួយចំនួនតូច មានកង្វះខាត ផ្នែកបណ្ដុះបណ្ដាលលើវិជ្ជាជីវៈ បូករួមនិងចំណេះដឹងមានកម្រិត ធ្វើឲ្យពួកគេ បំពេញការងារប្រាសចាកក្រមសីលធម៌និងវិជ្ជាជីវៈ ដែលពុំបានគិតដល់សិទ្ធិបុគ្គល សេចក្តីថ្លៃថ្នូរខ្លួនឯង និងអ្នកដទៃ ។ ចំពោះករណីខាងលើនេះដែរ បើសិក្សាតាមរូបភាព ទោះជាអ្នកកាសែត បានប្រព្រឹត្តខុស ប៉ុន្តែត្រូវពិនិត្យទៅលើការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យ ហេតុអ្វីក៏បណ្ដែតបណ្ដោយឱ្យ អ្នកសារព័ត៌មាន ចូលក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួន ? នេះក៏ជាចំណុចមួយ ដែលសម័យអង្គភាពសមត្ថកិច្ច ពិចារណាតាមការគួរ ចំពោះតួនាទីភារកិច្ច មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបើកប្រតិបត្តិការ និងការរក្សាភាពសម្ងាត់ណាមួយ ដើម្បីបន្តនីតិវិធី ស៊ើបអង្កេត ស្រាវជ្រាវ រកបុគ្គលដទៃផ្សេងទៀតដែលពាក់ព័ន្ធ ដើម្បីជៀសវាងបែកធ្លាយនៅព័ត៌មានឈានដល់ជនសង្ស័យបានដឹងជាមុន ដោយសារតែអ្នកសារព័ត៌មានខ្លះមិនបានគោរពតាមវិជ្ជាជីវៈនោះ ៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print