លោក ខៀវ កាញារីទ្ធ ៖ ខ្ញុំថាយប់នេះនិយាយរឿងជាតិនិយមរបស់សៀមទេ ប៉ុន្តែស្រាប់តែរឿងនៅស្វាយរៀងវារសើបជាង

ចែករំលែក៖

ភ្នំពេញ ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកនេះបង្ហោះថា ៖ ករណីរឿងហេតុអ្នកទោសរត់ចេញពីសាលាដំបូងក្នុងខេត្តស្វាយរៀងកាលពីព្រឹកម៉ិញនេះ គឺជាកញ្ចក់មួយឆ្លុះបញ្ចាំងសង្គមយើងនាពេលបច្ចុប្បន្នយ៉ាងច្បាស់ក្រៃលែងច្បាស់។

1. រឿងប៉ូលីសមិនចាំបាច់និយាយនោះទេ – ព្រោះបីបួនរឿងចុងក្រោយនេះ សុទ្ធតែប៉ះពាល់ដល់ស្ថាប័នមួយនេះតាំងពីកម្រិតនាយប៉ូលីសធម្មតា រហូតដល់ថ្នាក់ឧត្តមសេនីយ៍ ហើយករណីចុងក្រោយនេះបើទោះជាមានគុណសម្បត្តិធំធេងក្នុងការចាប់ត្រឡប់មកវិញនូវអ្នកទោស និងជនសង្ស័យ ប៉ុន្តែប៉ូលីសបែរជាមិនបានបំពេញកាតព្វកិច្ចជាមូលដ្ឋានក្នុងឋានៈជាកងនគរបាលជាតិសោះ។
2. រឿងអ្នកសារព័ត៌មាន – រឿងនេះគឺបង្ហាញយ៉ាងច្បាស់ថានៅពេលដែលកាម៉េរ៉ារត់លឿនជាងសីលធម៌ យើងអាចយល់បានហើយថាកម្រិតរបស់ពួកគេនៅត្រង់ណា? នេះហើយជាអ្វីដែលមួយរយៈចុងក្រោយនេះតែមានពាក្យនិយាយថា ពេលនេះគឺខ្លាចពួកកាសែត live – online ជាងខ្លាចប៉ូលីសទៀត។ គ្រាន់តែមើលតាម clip ដែលចែករំលែកតគ្នានោះ យល់ថាក្រុមអ្នកកាសែត online ទាំងនោះមានចរិកបែបណា ឃ្លានបែបណាហើយ។

អ្វីដែលខ្ញុំចាំបានពីសាលាកាលរៀននៅ DMC – សារព័ត៌មានដែលបោះបង់សីលធម៌ គឺជាអាវុធបង្កការខូចខាតយ៉ាងខ្លាំងបំផុតទាំងឯកជន និងសង្គម។

ងាកមកមើលករណីនារីសង្ស័យជនជាតិវៀតណាមក្នុងករណីព្រឹកមិញវិញ ការពិតហើយនាងប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយនៅពេលដែលចាប់បានហើយប៉ូលីសគួរតែការពារនាង មិនមែន បង្ខំឲ្យនាងក្លាយជារូបភាពកំសាន្តសាធារណៈបែបនេះនោះទេ។

យើងហាក់បីដូចជាឆាប់ភ្លេចម៉្លេះ គ្រប់គ្នាសម្តែងការឈឺចាប់ជាមួយទាហានឈុតខ្មៅដែលបានរំលោភបូកលើពលការនីខ្មែរដែលត្រឡប់មកមាតុភូមិវិញ តែថ្ងៃនេះយើងបង្ហាញពីចរិកមួយមានទំនោរទៅរកបែបហ្នឹងរួចជាស្រេចដោយខ្លួនឯង។ ឃើញតថភាពបែបនេះខ្ញុំពិតជានឹកដល់សម្តីរបស់លោកពូមហាព្រហ្មដែលតែងនិយាយថា “ពុកមិនហ៊ានស្រមៃទេកូន” (Mao Vutha) ៕

...

ប្រភព ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print