ភ្នំពេញ៖ ជនជាតិចិនម្នាក់បានបេីករថយន្តម៉ាក Meserdes ខណៈមេឃកំពុងតែភ្លៀងក៏ជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតអស់ចំនួន២កង់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៥ ចំនុចស្តុបព្រឹទ្ធសភា ផ្លូវម៉ៅសេទុងកែងផ្លូវ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បានបេីករថយន្តម៉ាក Meserdes E280 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W 9392 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ ម៉ៅសេទុងទិសដៅពី កេីតទៅលិច ខណៈមេឃកំពុងតែភ្លៀង លុះមកដល់ចំណុចកេីតហេតុ សង្ស័យថាអ្នកបេីកបរ មេីលផ្លូវមិនច្បាស់ ទេីបធ្វើអោយរថយន្តជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតរលំអស់ចំនួន២កង់ ព្រមទាំងធ្វើឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង តែមិនគ្រោះថ្នាក់ដល់អ្នកបេីកបរ ។
ក្រោយកេីតហេតុ រថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុករងចាំដំណោះស្រាយ ៕
ដោយ៖សុខាសែនជ័យ









