ខេត្តត្បូងឃ្មុំ៖ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២៣៖០៧នាទី កម្លាំងសមត្ថកិច្ចទទួលព័ត៌មានថា មានជនជាតិចិន ភេទប្រុស ម្នាក់ស្លាប់ ស្ថិតនៅភូមិត្រពាំងផ្លុង១ ឃុត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង មួង សុធា ទទួលដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា អនុប្រធាននាយកថ្ឋានព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង រួមទាំងក្រុមការងារស្រាវជ្រាវ បង្កាបង្ក្រាបបទល្មើសព្រហ្មទណ្ឌរបស់នាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ ខេត្តត្បូងឃ្មុំ លោក រ៉ា ប៊ុនរ៉ាឌី បានធ្វើការស្រាវជ្រាវដឹងថា ករណីខាងលើជាករណីឃាតកម្ម។
រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់៖
១៖ឈ្មោះ ZHENG JIE
២៖ឈ្មោះ CHEN SHANG
៣៖ឈ្មោះZHANG JILONG
៤៖ឈ្មោះ CHEN SHANG HUI
៥៖ឈ្មោះ ZHANG DE CHEN។
ក្នុងនោះរំដោះជនរងគ្រោះបាន៧នាក់ ដកហូតបានវត្ថុតាងធ្វើសកម្មភាពរួមមាន ដំបងជ័រ ចំនួន៣ដើម, ឧបករណ័ឆក់ចំនួន១, រថយន្តចំនួន១គ្រឿ។
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះរួមទាំងវត្ថុតាងបានប្រគល់ជូនស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ










