ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថ្លែងនៅក្នុងហ្វេសប៊ុកជាផ្លូវការថាៈ ថ្ងៃស្អែកខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងណាននីងនៃប្រទេសចិន ដើម្បីចូលរួមពិពរណ៍អាស៊ានចិន។ នៅប្រទេសឡាវ ខ្ញុំបានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិនលើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគទេសចរណ៍។ល។ ជាអាទិភាពនៃកិច្ចពិភាក្សា។
នាយករដ្ឋមន្ត្រីចិនបានប្រកាសផ្តល់ឱ្យកម្ពុជានាំអង្ករទៅកាន់ប្រទេសចិនពីចំនួន១០ម៉ឺនតោន ទៅ២០ម៉ឺនតោនក្នុងមួយឆ្នាំដោយរួចពន្ធ។
សម្តេចតេជោបន្តថាៈ ខ្ញុំនឹងធ្វើការជាមួយថ្នាក់ដឹកនាំចិនដើម្បីពង្រីកទីផ្សារសំរាប់នាំទំនិញកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមទៀត៕
ដោយ៖ សុវណ្ណារ៉ា
...