នគរបាលស្រុកអង្គស្នួលឡោមព័ទ្ធចាប់ខ្លួនបក្ខពួកចោរកាច់.កម៉ូតូបានម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុក ឡោមព័ទ្ធចាប់ខ្លួនបក្ខពួកចោរកាច់.កម៉ូតូបានម្នាក់ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងព្រៃរបោះ នៅលើទួលអង្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដកណ្ដាល បន្ទាប់ពីជនសង្ស័យរូបនេះដឹកបក្ខពួគម្នាក់ទៀត ទៅធ្វើសកម្មភាពលួចកាច់កម៉ូតូប្រជាពលរដ្ឋនៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល បានរយៈពេលប្រមាណ៣០នាទី ។

ក្នុងប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FL-0487 (មធ្យោបាយជិះធ្វើសកម្មភាព) និងកូនសោរសម្រាប់កាច់.កម៉ូតូចំនួនមួយ ។ ដោយឡែកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ត្រូវបានបក្ខពួកម្នាក់ទៀតជិះគេចខ្លួនបាត់ស្រមោល ។

លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ជួប សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិអណ្ដូងកៀន ឃុំព្រះបាទជាន់ជុំ ស្រុកអង្គគិរីវង្ស ខេត្ដតាកែវ ។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ ភក្ដ្រ ភេទប្រុស អាយុប្រមាណ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ យ៉ុន យុយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1DO-0457។

ចំពោះជនសង្ស័យដែលត្រូវបានចាប់ខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលចាត់ការតាមនីតិវិធីច្បាប់ ៕

chey-1 chey-5 chey-4 chey-3 chey-2

ដោយ៖ ស្អាងជ័យ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print