ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង៖ ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ក្នុងនោះក៏មានអ្នកសារព័ត៌មានពលរដ្ឋ បានយករូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ឬព័ត៌មានដែលបានវាយត្រាជាព័ត៌មានក្លែងក្លាយរួចហើយស្តីពីស្ថានភាព ដែលបានកើតឡើងនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងទីកន្លែងផ្សេងទៀតនៅក្នុងខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយឡើងវិញ ដោយគ្មានការពិនិត្យ បញ្ជាក់ប្រភពពិតប្រាកដ និងពេលខ្លះបានបំភ្លៃដោយដាក់ថ្ងៃខែឆ្នាំដើម្បីបំភាន់ថាហេតុការណ៍នេះកំពុងកើតឡើងជាដើម។ សកម្មភាពបែបនេះ បានបង្កឱ្យមានការភាន់ច្រឡំ ការភ័យខ្លាច និងចលាចលក្នុងចំណោមសាធារណជន។
សកម្មភាពទាំងនេះជាទង្វើមិនត្រឹមត្រូវ បំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន ប៉ះពាល់ដល់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការរក្សាស្ថិរភាព និងជីវភាពប្រក្រតីក្នុងសង្គម និងធ្វើឱ្យបាត់បង់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអ្នកសារព័ត៌ មាន និងប្រព័ន្ធផ្សព្វផ្សាយ។
ទង្វើបែបនេះ មិនត្រូវឱ្យមានកើតមានឡើងឡើយ ពិសេសក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែននេះ៕ដោយ៖តារា
ខាងក្រោមនេះជាព័ត៌មានលម្អិតរបស់ក្រសួងព័ត៌មាន៖










