សោកស្ដាយណាស់​! តារាសម្ដែងដ៏ល្បីលោក អ៊ុន សិទ្ធា ទទួលមរណភាព​ដោយសារជំងឺមហារីក​

ចែករំលែក៖

ភ្នំពេញ៖ ពិតជាសោកស្ដាយណាស់ សម្រាប់ក្រុម​គ្រួសារ ក៏ដូចជាមិត្តភក្តិក្នុងសង្គមសិល្បៈ​ដោយសារតែតារាសម្ដែងដ៏ល្បីលោក អ៊ុន សិទ្ធា មានទទួលមរណភាពទាំងវ័យក្មេងដោយសារជំងឺមហារីក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​។​

លោក សេត គឹមសឿន អ្នកនាំពា្យសមាគមសិល្បករខ្មែរ បានប្រាប់ឲ្យដឹងថា តាមរយៈការសាកសួរអ្នកសិល្បៈដូចគ្នា តារាសម្ដែងលោក អ៊ុន សិទ្ធា ពិតជាបានស្លាប់កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ប្រាកដមែនដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ។ 

លោកបន្តថា តាមការពិតលោកអ៊ុន សិទ្ធា មានជំងឺមហារីកជាយូរឆ្នាំមកហើយ ប៉ុន្តែលោកលាក់បាំងមិនឲ្យនណារដឹងនោះទេ ទើបពេលនេះ ឈានដល់ដំណាក់កាលចុងក្រោយទើបលោកទទួលមរណភាពតែម្ដង៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print