បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខបានជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកអ្នកដំណេីរបុកកិនស្លាប់ភ្លាមៗ​ កាលពីវេលាម៉ោង៧​ យប់​ ថ្ងៃទី១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២៥​ នៅផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1LC-2346​ ធ្វេីដំណេីរឆ្លងផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីកេីតទៅលិចបំណងឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្លាមនោះស្រាប់តែមានរថយន្តដឹកអ្នកដំណេីរពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3G -5590 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងមិនប្រយ័ត្នក៏ជ្រុលទៅបុកនិងកិនបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែករថយន្តនិងម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ចរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print