ភ្នំពេញ៖ បុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខបានជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកអ្នកដំណេីរបុកកិនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៧ យប់ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LC-2346 ធ្វេីដំណេីរឆ្លងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកេីតទៅលិចបំណងឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្លាមនោះស្រាប់តែមានរថយន្តដឹកអ្នកដំណេីរពណ៌ស ពាក់ស្លាកលេខភ្នំពេញ3G -5590 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងមិនប្រយ័ត្នក៏ជ្រុលទៅបុកនិងកិនបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែករថយន្តនិងម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ចរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ










