ព័ត៌មានបឋម៖ រថយន្តក្រុង២ជាន់បុកក្បាលស្ពានធ្លាក់ចូលទឹកស្លាប់១៣នាក់នៅស្រុកសន្ទុក ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ÷ ព័ត៌មានបឋមបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសន្ទុកខេត្តកំពង់ធំ ស្លាប់១៣នាក់ និងរបួសច្រើននាក់ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ។  នេះបើតាមអធិការរងទទួលបន្ទុកចរាចរណ៍នៅស្រុកសន្ទុក។

គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២ ទៀបភ្លឺ រថយន្តក្រុងពីរជាន់បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឱ្យធ្លាក់ចូលក្នុងទឹកធ្វើឱ្យ មានមនុស្សស្លាប់និងរបួសជាច្រើននាក់។

សូមបងប្អូនដែលមានសាច់ញាតិធ្វើដំណើរភ្នំពេញ- សៀមរាប យប់មុិញនេះមេត្តាមកមើលសពដែលអាជ្ញាធរបានដាក់ទុកនៅក្នុងវត្តកកោះ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

...

ព័ត៌មានបឋមបានឲ្យដឹងថារថយន្តក្រុង ២ជាន់ បុកក្បាលស្ពាន លិចចូលក្នុងទឹក បណ្ដាលឱ្យរបួស ២៣ នាក់ ភ្លាមៗបាត់ខ្លួនក្នុងទឹក ១៤នាក់ នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាទៀបភ្លឺ ថ្ងៃទី ២០ វិច្ឆិកា ២០២៥៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print