ភ្នំពេញ ៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០២ រួមមាន៖
១.ពិនិត្យ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពី សកម្មភាព លទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។
២.ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថៃ្ងព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥…៕
...
ប្រភព ៖ នាយកដ្ឋាន ព័ត៌មាន










