លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារ កងរាជអាវុធហត្ថ ខែវិច្ឆិកា ទិសដៅការងារ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ និងជំនួយការ លោកមេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក, លោកប្រធានស្នាក់ការសន្តិសុខ លោកមេបញ្ជាការ កងអនុសេនាធំចល័ត និងលោកមេបញ្ជាការ កងអនុសេនាតូចចល័ត ចូលរួមផងដែរ ។

ក្នុងដំណើរការកិច្ចប្រជុំនោះដែរ នាយទាហាន-នាយទាហានរង ក៏បានការលើកឡើងពីបញ្ហាប្រឈមមួយចំនួន ក្នុងការងារប្រចាំថ្ងៃ ដើម្បីធ្វើការកែសម្រួល និងដោះស្រាយដើម្បីធ្វើឲ្យការងារក្នុងអង្គភាព កាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ មានប្រសាសន៍លើកឡើងថា ការខិតខំប្រឹងប្រែងរបស់យើងសព្វថ្ងៃ មិនថាយប់មិនថាថ្ងៃ រួមជាមួយនិងការហត់នឿយផងនោះ ទាំងអស់នេះគឺធ្វើទៅតាមតួនាទី ភារកិច្ចរបស់យើងក្នុងនាមជាកងកម្លាំង និងដើម្បីប្រជាពលរដ្ឋ យើងហត់នឿយក៏ពិតមែនតែទទួលបានមកវិញនូវ សន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរបស់យើង។ ក្រៅពីការអនុវត្តនូវបទបញ្ជា និងបំពេញភារកិច្ច យើងជាកងកម្លាំងត្រូវមានក្រមសីលធម៌ សុជីវធម៌ និងពាក្យសម្តីឲ្យបានល្អជាមួយអង្គភាពផ្សេងៗ រួមទាំងប្រជាពលរដ្ឋផងដែរ ។ លោកបានបន្តទៀតថាក្រោយអង្គភាពរបស់យើងដាក់ឲ្យប្រើប្រាស់នូវលេខ Hotline 1292 គឺបានជួយដល់ប្រជាពលរដ្ឋច្រើនណាស់ ជាពិសេសករណីហឹង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ជាដើម ករណីទាំងនេះបង្កឲ្យមានផលប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង ដូច្នេះកម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវបន្តការចុះល្បាតជាប្រចាំ ហើយក៏ត្រូវយកចិត្តទុកដាក់លើវេនប្រចាំបញ្ជា ប្រចាំការ ត្រូវរៀបចំនិងតាមដានឲ្យដិតដល់ក្រែងមានប្រជាពលរដ្ឋមកប្តឹង ឬត្រូវការកម្លាំងរបស់យើងជួយដល់ពួកគាត់ក្នុងករណីផ្សេងៗជាដើម ។
នៅជាចុងបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានបញ្ជាក់ថា កម្លាំងក្នុងអង្គភាពទាំងមូលត្រូវ បន្តការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ចេះស្រលាញ់ គោរព និងឲ្យតម្លៃគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ ពីព្រោះយើងជាកម្លាំងនៅក្នុងអង្គភាពតែមួយ ហើយធ្វើការងារជូនអង្គភាពដូចគ្នា ចំនុចទី២ត្រូវថែសុខភាពឲ្យបានល្អព្រោះសុខភាពសំខាន់ណាស់ បើគ្មានសុខភាពទេអ្វីៗក៏គ្មានដែរ ។ មុនបញ្ចប់លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បាន អរគុណដល់នាយទាហាន ទាយទាហានរង ទាំងអស់ដែលបានមានវត្តមានក្នុងអង្គប្រជុំនាថ្ងៃនេះ និងជូនពរដល់នាយទាហានទាំងអស់សូមឲ្យមានសុខភាពល្អ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print