ប្រជាជននៅតំបន់ភាគកណ្តាលរងទុក្ខ ដោយសារទឹកជំនន់ម្តងហើយម្តងទៀត

ចែករំលែក៖

នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ពីផ្ទះលេខ ៥៩A ផ្លូវ Phu Trung សង្កាត់ Tay Nha Trang លោកស្រី Tram បានហៅរកជំនួយជាបន្តបន្ទាប់។ នៅខាងក្រៅ ទឹកជំនន់ភក់នៅតែខ្លាំង ដែលធ្វើឱ្យតំបន់លំនៅដ្ឋានដាច់ឆ្ងាយពីគ្នា។ នៅខាងក្នុង មនុស្សចំនួន ៣៥ នាក់ រួមទាំងទារកទើបនឹងកើតពីរនាក់ កុមារប្រាំនាក់ មនុស្សចាស់ពីរនាក់ដែលមានជំងឺដាច់សរសៃឈាមខួរក្បាល និងស្ត្រីមានផ្ទៃពោះម្នាក់ដែលហៀបនឹងសម្រាលកូន កំពុងចែករំលែកកញ្ចប់មីកញ្ចប់ចុងក្រោយ។ ទឹកស្អាតកំពុងអស់ ហើយអគ្គិសនីក៏ដាច់។

សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានផ្សាយថា រដ្ឋាភិបាលវៀតណាម បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ អំឡុងការវាយប្រហារជុំថ្មីផ្សេងទៀត នៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី នៅភាគកណ្តាលប្រទេស គិតចាប់តាំងពីចុងសប្តាហ៍មុនមក បានបន្តកើនដល់១៦នាក់ ហើយបណ្តាលឱ្យក្រុងនិងភូមិជាច្រើនរងការជន់លិច។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតភ្លៀងធ្លាក់បានកើនលើស១៥០០មីលីម៉ែត្រ នៅផ្នែកមួយចំនួននៃភាគកណ្តាលវៀតណាម។ ក្រៅពីផ្តាច់ជីវិតមនុស្ស ទឹកជំនន់និងគ្រោះបំណាក់ដី បានបណ្តាលឱ្យមនុស្ស៥នាក់បាត់ខ្លួន ជន់លិចផ្ទះសម្បែងជាង ៤៣ ០០០ខ្នង រួមជាមួយផ្ទៃដីដំណាំជាង១០ ០០០ហិកតា។ ទន្ទឹមគ្នានេះ លំនៅដ្ឋាននិងអាជីវកម្មប្រហែល៥៥៣ ០០០កន្លែង កំពុងបន្តប្រឈមការដាច់អគ្គិសនី បន្ទាប់បណ្តាញផ្គត់ផ្គង់ថាមពល បានរងការខូចខាតដោយសារទឹកជំនន់។
ទីភ្នាក់ងារជាតិឧតុនិយមវៀតណាម បានព្រមានថា តំបន់ភាគកណ្តាល នឹងបន្តទទួលរងការជន់លិច និងគ្រោះរអិលបាក់ដីថែមទៀត ខណៈការធ្លាក់ភ្លៀងខ្លាំង ត្រូវបានព្យាករថា នឹងនៅតែបន្ត៕

...

រូប​ថត​: tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print