ភ្នំពេញ៖ រថយន្តford ranger មួយគ្រឿងនិងរ៉ឺម៉កដឹកបន្លែបេីកកៀរគ្នារងការខូចខាតតិចតួច ភាគីទាំងសង្ខាងនិយាយយកត្រូវរៀងៗខ្លួន ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ចំនុចស្តុបចេនឡាផ្លូវមុនីរ៉េត កែងផ្លូវ ម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែគ្រប់មុខធ្វើដំណើរតាមបណ្ដោយផ្លូវ មុនីរ៉េត ទិសដៅពីកេីតទៅលិច ខណៈមកដល់ចំនុចកេីតហេតុ ស្រាប់តែមានរថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG 4422 ជិះគ្នា២នាក់ប្តីប្រពន្ធ បានបេីកធ្វើដំណើរក្នុងទិសដៅស្របគ្នា ហើយបានវ៉ារ៉ឺម៉កខាងឆ្វេងតែមិនផុត ក៏ជ្រុលទៅកៀរបណ្ដាលឲ្យរងការខូចខាតទ្វាររថយន្តចំហៀងខាងស្ដាំតិចតួច ។
ដោយឡែកខាងម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែវិញអត់រងការខូចខាត និងអត់មានមនុស្សរងរបួសដូចគ្នា ។
ករណីនេះផងបាន ភាគីទាំងសង្ខាងនិយាយយកហេតុផលត្រូវរៀងៗខ្លួន ដោយខាងរថយន្តថារ៉ឺម៉កកៀររថយន្តរបស់គាត់ និងទាមទារសំណង១០០ដុល្លារ ចំនែកខាងរម៉កវិញ ថារថយន្ដបេីកមកពីក្រោយហេីយវ៉ាជ្រុលទៅកៀរនិងរ៉ឺម៉ករបស់គាត់ ហេីយគាត់ក៏អត់មានលទ្ធភាពសងនោះដែរ ។
ក្រោយកេីតហេតុ មធ្យោបាយត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដំណោះស្រាយ ៕ដោយ៖សុខាសែនជ័យ









