ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​បុក​ឡំប្រឺតានៅ​ផ្លូវ​បំបែក​ជាបួន​ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣នាក់​រងរបួស​ធ្ងន់​ស្រាល​

ចែករំលែក៖

​ ភ្នំពេញ​៖ ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុក​និង​ឡាំប្រឺតាបណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣នាក់​ ។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០និង​៣០យប់​ថ្ងៃ​ទី​២០ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ ចំនុច​ផ្លូវ​២០៥​ កែង​ផ្លូវ​៣១០​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌ​បឹង​កេង​កង​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​ឡាំប្រឺតា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1KX8563 បានជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០៥ទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែ​យុវជន​ប្រុស​ស្រី​ចំនួន​៣នាក់​ បានជិះ​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ឧ​ មានជ័យ​ 1C 6426 បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​៣១០ទិសដៅ​ពី​ ត្បូង​ទៅ​ជើង​ល្បឿន​លឿន​ព្រម​ទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា​ ក៏ជ្រុល​ទៅ​បុក​និង​ឡាំប្រឺតាពេញទំហឹងបណ្តាល​ឲ្យ​ក្រឡា​ប់​ រងការ​ខូចខាត​តិចតួច​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ ។
​ ចំនែក​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រីម​ នារី​ម្នាក់​រងរបួស​សន្លប់​ស្ដូកស្ដឹង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ ចំនែក​ប្រុស​ស្រី​២នាក់​ទៀត​រងរបួស​ស្រាល​ត្រូវ​បាន​ជិះ​ម៉ូតូ​កង់​បី​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ដូច​គ្នា​ ។
​ ក្រោយ​កេីត​ហេតុ​ អត់​មាន​ដំណោះ​ស្រាយ​ មធ្យោបាយ​ទាំងអស់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ រង់ចាំ​ដំណោះស្រាយ​ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print