ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមជិះលឿនខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកនិងឡាំប្រឺតាបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០យប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ ចំនុចផ្លូវ២០៥ កែងផ្លូវ៣១០សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីកឡាំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KX8563 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ២០៥ទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុផ្លូវបំបែកជាបួន ក៏ស្រាប់តែយុវជនប្រុសស្រីចំនួន៣នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧ មានជ័យ 1C 6426 បានជិះបោះពួយតាមបណ្ដោយផ្លូវ៣១០ទិសដៅពី ត្បូងទៅជើងល្បឿនលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នា ក៏ជ្រុលទៅបុកនិងឡាំប្រឺតាពេញទំហឹងបណ្តាលឲ្យក្រឡាប់ រងការខូចខាតតិចតួច តែមិនគ្រោះថ្នាក់ដល់មនុស្ស ។
ចំនែកភាគីខាងម៉ូតូហុងដាឌ្រីម នារីម្នាក់រងរបួសសន្លប់ស្ដូកស្ដឹងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ចំនែកប្រុសស្រី២នាក់ទៀតរងរបួសស្រាលត្រូវបានជិះម៉ូតូកង់បីយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យដូចគ្នា ។
ក្រោយកេីតហេតុ អត់មានដំណោះស្រាយ មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រង់ចាំដំណោះស្រាយ ៕ដោយ៖សុខាសែនជ័យ









