ភ្នំពេញ , នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆាយ សុផល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានសំណេរ លើផេកផ្លូវការយ៉ាងខ្លឹមសារខ្លី ខ្លឹម ប៉ុន្តែមានន័យជ្រៅជ្រះ សម្រាប់ជួយអប់រំដល់សង្គម ជាប្រយោជន៍ផ្តល់ពុទ្ធិជូនគ្រប់មជ្ឈដ្ឋានទូទៅ ។
លោករដ្ឋលេខាធិការ ពោរពេញដោយសមត្ថភាពបង្រៀនវិជ្ជាជីវៈសារព័ត៌មាន ពហុជំនាញខាងនិពន្ធអត្ថបទ និពន្ធសៀវភៅស្រាវជ្រាវ ប្រវត្តិសាស្ត្រ ថ្នាក់ដឹកនាំ បានលើកឡើងថា, ជីវិតជួបឧបសគ្គ គឺធ្វើឱ្យយើងកាន់តែមានការទទួលខុសត្រូវ កាន់តែរឹងមាំ និងកាន់តែប្រុងប្រយ័ត្ន ហើយបើមិនប្រឹងអត់ធ្មត់ មិនខ្មីឃ្មាតទេ នោះងើបមុខមិនរួចឡើយ!
លោក ឆាយ សុផល បន្តថា, មិនត្រូវបោះបង់ដោយងាយៗ ប៉ុន្តែចេះរៀនសូត្រពីឧបសគ្គ ដើម្បីសម្រចការ៕
អរុណសួស្តី! ៕
...
ដោយ , សិលា










