ភ្នំពេញ, លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយបច្ចុប្បន្នជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសរសើរពីភាពរីកចម្រើនរបស់ខេត្តបាត់ដំបង ! ដោយក្នុងផេកផ្លូវការបង្ហោះថា, ខានចូលក្រុងបាត់ដំបងយូរគ្រាន់ដែរហើយព្រោះរវល់នៅតែក្នុងផ្ទះ ល្ងាចនេះក៏ចេញមកប្រពាតក្រុងមើលភាពរីកចម្រើនរបស់ខេត្ត។ ក្រោយពីជិះម៉ូតូតាមផ្លូវលេខបីទាំងផ្សារភ្នែក និងប្រយ័ត្នប្រយែងខ្ពស់មក ក៏មកដល់សួនវត្តដំរីស ដែលគេឲ្យឈ្មោះថ្មីថា សួនធ្នង់៥៣។ សប្បាយចិត្តក្នុងនាមជាអ្នកបាត់ដំបងព្រោះមិនយូរសួននេះនឹងជាទីមនោរម្យដោយម្លប់ធ្នង់ តែខ្ញុំមានចម្ងល់មួយ ចំនួនដូតតទៅ៖
– ហេតុអ្វីបានជាឈ្មោះសួនធ្នង់៥៣? ខ្ញុំយល់បានថាប្រហែលជាដើមធ្នង់ចំនួន ៥៣ដើមហើយ ប៉ុន្តែលេខ៥៣ តំណាងឲ្យអ្វី? លេខហុងស៊ុយខេត្ត ឬតំណាងលេខក្បាលទូរស័ព្ទអចល័តរបស់បាត់ដំបងគឺ 053?
– ហេតុអ្វីបានជាដើមធ្នង់ មិនមែនដើមអ្វីផ្សេង ក្នុងខណៈពេលដែលបាត់ដំបងធ្លាប់មានដើមមង្គល ប្រចាំខេត្តតាំងពីសម័យលោកម្ចាស់?
– សួននេះមានប្រវត្តិគួរឲ្យចាប់អារម្មណ៍ និងព្រឹត្តការណ៍ប្រវត្តិសាស្រ្តនានា ប៉ុន្តែហេតអ្វីមិនមានអ្វីរម្លឹក?
មានតែប៉ុណ្ណឹងសំណួរទេ ព្រោះជិះមកបានតែតាណេះឯង។ សូមបងប្អូនអ្នកបាត់ដំបងដែលដឹង សូមជួយប្រាប់ផង ព្រោះពេលនេះខ្ញុំដូចអ្នកចំណូលថ្មី ហើយកាន់តែខ្សត់ចំណេះពីរឿងបាត់ដំបងនេះទៅទៀត។ Mao Vutha !
ប្រភព, លោក ខៀវ កាញារីទ្ធ










