ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចលើផ្លូវមួយកន្លែង ស្ថិតនៅភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង៣០នាទី ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងប៉ុស្តិ៍លលកស សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបមុខសញ្ញារក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវមួយកន្លែង ស្ថិតនៅភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួន និងឆែកឆេរជនសង្ស័យ ០៤នាក់រួមមាន ៖ ១ ឈ្មោះ ឃ ស ហៅ វ ភេទប្រុស អាយុ២៥ ឆ្នាំរស់នៅភូមិក្រពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ។ ២ ឈ្មោះ រ សរ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដង្គៀបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន ។ ៣ ឈ្មោះ ស សណ ហៅ ស ភេទប្រុស អាយុ៣១ឆ្នាំ ដែលមកស្នាក់នៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ។ ៤ ឈ្មោះ វ វ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ។

វត្ថុតាងនិងសម្ភារចាប់យកបានរួមមាន ៖ គ្រឿងញៀនIce ១១កញ្ចប់ ទម្ងន់៤.៤៣ ក្រាម ,ទូរស័ព្ទ០៤គ្រឿង ,ម៉ូតូ០១គ្រឿង ,ប្រអប់ជ័រសម្រាប់ដាក់ថ្នាំញៀន០១ ,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ,អំពូលសម្រាប់ជក់ថ្នាំញៀន០១ ,ជញ្ជីង០១គ្រឿង ,ដែកកេះ០២ដើម ,អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀន០១ ,ឧបករណ៍សម្រាប់ជក់ថ្នាំញៀន០១ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងខ្លួន លទ្ធផល វិជ្ជមាន (+)។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាងខាងលើ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print