ខេត្តក្រចេះ​ មានស្រុកចំនួន ៤ មានរោងចក្រ​-សិប្បកម្មកែច្នៃជ័រកៅស៊ូ​សរុប​ ៩កន្លែង

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ បើ​យោងតាមរបាយកាណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅបន្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ​ បានឱ្យដឹងថា​ ខេត្តក្រចេះ មានរោងចក្រ​សិប្បកម្មកែច្នៃជ័រកៅស៊ូសរុបចំនួន ៩ កន្លែង និងស្នាក់ការប្រមូលទិញជ័រកៅស៊ូចំនួន ១៩ ស្ថិតក្នុងស្រុក​ចំនួន ៤ ក្នុងខេត្តក្រចេះ។

របាយការណ៍ដដែល​ បន្តថា​ ក្នុងនោះរួមមាន​ រោងចក្រកែច្នៃជ័រកៅស៊ូចំនួន ០៣ កន្លែង ក្នុង​នោះ​ស្ថិតនៅក្មុង​ស្រុកស្នួល​ចំនួន​ ២ កន្លែង និងក្នុង​ស្រុកសំបូរ​​ចំនួន ១ កន្លែង ខណៈ​សិប្បកម្មកែច្នៃជ័រកៅស៊ូ ០៦ កន្លែង​ទៀត ស្ថិតនៅស្រុកស្នួល ៤ កន្លែង ស្រុកឆ្លូង ១ កន្លែង និងស្រុកព្រែកប្រសព្វ ១ កន្លែង។​ ចំណែក​ស្នាក់ការប្រមូលទិញជ័រកៅស៊ូគ្រួសារចំនួន ១៩ ស្នាក់ការ មានទីតាំងនៅស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូងខេត្តក្រចេះ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានបញ្ជាក់ថា​ គិតត្រឹមបំណាច់ឆ្នាំ ២០២៤ ​ខេត្ត​ក្រចេះបានអនុវត្ត​ការ​ដាំដុះ​ដំណាំកៅស៊ូសរុបបាន​ប្រមាណ ៩៣ ៤៧៧,៨១ ហិកតា ក្នុងនោះក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ៥៤ ៨៦៨,៩៤ ហិកតា, ក្រុមហ៊ុនអ​វិនិយោគ (កៅស៊ូ​រដ្ឋវិនិយោគ​ដោយ​ឯកជន) ចំនួន ៤ ៣៣២,៧៤ ហិកតា និងកៅស៊ូគ្រួសារមានចំនួន ៣៤ ២៦៧,១៣ ហិកតា។

បើធៀបនឹងឆ្នាំ២០២៣ ផ្ទៃដីដំណាំកៅស៊ូទូទាំងខេត្តមានការកើនឡើងចំនួន ៦ ១៦៥,៤៦ ហិកតា ក្នុងនោះ​កៅស៊ូគ្រួសារកើនឡើងចំនួន ៦ ០៨៣ហិកតា និង​កៅស៊ូក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចកើនឡើងចំនួន ៨២,៦៤ ហិកតា។

ទិន្នផលនិងបរិមាណផលកៅស៊ូក្នុង​ខេត្ត​ដែលអាចចៀរជ័របាន​សរុប​មាន​​ចំនួន ៦២ ០៥៤,៧៤ ហិកតា ជាមួយ​បរិមាណផលសរុបចំនួន ៨០ ៦៧១តោន (គិតជាមធ្យមទទួលបានជ័រ កៅស៊ូស្ងួតចំនួន ១,៣ ទៅ ១,៥ តោន ក្នុង១ហិកតា)។

ចំពោះតម្លៃជ័រកៅស៊ូកក DRC (១០ថ្ងៃ) ដែលកសិករលក់ចេញក្នុងឆ្នាំ២០២៤ ចន្លោះពី ៦០០ ដុល្លារ ទៅ ៧៥០ ដុល្លារ ក្នុង១តោន និងតម្លៃជ័រកៅស៊ូក្រែបនាំចេញជាប្រចាំមានតម្លៃចាប់ពី ១ ២០០ ដុល្លារ ទៅ ១ ៤០០ ដុល្លារ និងតម្លៃជ័រកៅស៊ូ​កក ០៣ ថ្ងៃ ដែលកសិករលក់ចេញក្នុងឆ្នាំ២០២៤ ចន្លោះពី ២៥០ ដុល្លារ ទៅ ៤៥០ ដុល្លារ ក្នុង ១ តោន។

ប្រភពប្រមូលទិញក្នុងស្រុក គឺមានអ្នកដើរប្រមូលទិញឲ្យ​រោងចក្រឯកជនដូចជា នៅក្រែក មេម៉ត់ និងសួង ជាដើម។ ដោយឡែកប្រភពនាំចេញទៅក្រៅប្រទេសវិញ មានដូចជា ប្រទេសចិន ម៉ាឡេស៊ី និងវៀតណាម។

...

ពូជកៅស៊ូដែលកសិករនិយមដាំទូទៅ គឺ GT1, RRIM600, PB260, PB217, PB235, IRCA230, IRCA18, IRCA130 ប៉ុន្តែនៅក្នុងខេត្តក្រចេះពូជដែលកសិករនិយមដាំជាងគេនោះ គឺ PB260, RRIM600 និង GT1៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print