ឥណ្ឌា-មីយ៉ាន់ម៉ា​ បង្ខំឱ្យបិទព្រំដែនពីរខែ​ ខណៈ​ផ្ទុះជំងឺអាសន្នរោគនៅព្រំដែន បានសម្លាប់មនុស្ស​ ៩នាក់​

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima នៅថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះថា​ ការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅរដ្ឋ Mizoram ជិតព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា បានសម្លាប់មនុស្សប្រាំបួននាក់ចាប់តាំងពីថ្ងៃទី ៤ ខែវិច្ឆិកា និងបង្កឲ្យមានការបិទព្រំដែនរយៈពេល២ខែ។

Mizzima បានចុះផ្សាយថា​ ជំងឺនេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងភូមិKakhi ដោយមានមនុស្សប្រហែល៩០ នាក់បានធ្លាក់ខ្លួនឈឺ។ អ្នកជំងឺមួយចំនួននៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

ដោយសារតែជំងឺនេះកំពុងរីករាលដាល អាជ្ញាធរបានបិទព្រំដែនរយៈពេលពីរខែចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកាតទៅរហូតគ្រប់២ខែ។ ភូមិKakhi នេះត្រូវបានដាក់ជា «តំបន់ទប់ស្កាត់» មានន័យថាមនុស្សមិនអាចចេញចូល ឬធ្វើអន្តរកម្មជាមួយសហគមន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ ខណៈបុគ្គលិកសុខាភិបាលកំពុងធ្វើតេស្តប្រភពទឹកដើម្បីស្វែងរកមូលហេតុនៃការផ្ទុះឡើងជំងឺនេះ។

ការបិទព្រំដែនក៏កំពុងប៉ះពាល់ដល់ភូមិក្បែរៗជាច្រើន ហើយអាចបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពឹងផ្អែកលើទំនិញមកពីរដ្ឋMizoram ។ នៅKakhi គ្រួសារខ្លះកំពុងខ្វះខាតស្បៀងអាហាររួចទៅហើយ ហើយមនុស្សជាច្រើនមិនអាចធ្វើការបានដោយសារតែការបិទច្រកព្រំដែន។

ជាមួយគ្នានេះ​ ថ្នាក់ដឹកនាំភូមិបានស្នើសុំឱ្យថ្នាក់ស្រុក និងអ្នកបរិច្ចាគជួយជាបន្ទាន់ជាមួយនឹងស្បៀងអាហារ និងថ្នាំពេទ្យ ខណៈភូមិនេះមានប្រជាជនជាង ៨០០ នាក់ រួមទាំងជនភៀសខ្លួនជាច្រើនមកពីក្រុង Paletwa ប្រទេសមីយ៉ាន់ម៉ាផងដែរ៕ដោយ​៖តារា​

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print