លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត​ស្វាយរៀង​ និងលោកស្រីដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព​ ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ​ ដែលពលីក្នុងពេលបំពេញការងារ

ចែករំលែក៖

ខេត្តស្វាយរៀង: នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ​  លោក​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ស្វាយរៀង​ និងលោកស្រីបានដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព​ លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្តអក្ខរៈ បម្រេីការងារនៅកងពលតូចថ្មើរជើងលេខ២១ ភូមិភាគ២​ ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ដែលលោកបានទទួលមរណៈភាពក្នុងជន្មាយុ​ ៥២ឆ្នាំ ដោយត្រូវផ្សែងពុល​របស់ទាហានឈ្លានពានសៀម​នាពេលកន្លងទៅ​ បច្ចុប្បន្នបានតម្កល់ធ្វេីបុណ្យនៅស្រុកកំណេីតស្ថិតក្នុងភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកអភិបាលខេត្ត​ និងលោកជំទាវព្រមទាំងប្រតិភូអមដំណេីរ​បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ​ លោកអភិបាលខេត្តនិងលោកស្រីបាននាំមកនូវសាររំលែកមរណៈទុក្ខ​របស់សម្តេចមហាបវធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ព្រមទាំងបច្ច័យចូលបុណ្យចំនួន៤០លានរៀល​ និងបច្ច័យចូលបុណ្យរបស់រដ្ឋបាលខេត្តចំនួន១០លានរៀល​ព្រមទាំងសម្ភារៈមួយចំនួនទៀតជូនដល់ក្រុមគ្រួសារនៃសពលោកឧត្តមសេនីយ៍ត្រី ស្រី ធឿន​ ផងដែរ។

នារសៀលថ្ងៃដដែលនេះដែរលោក​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ ដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព​ ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ​ ដែលពលីក្នុងពេលបំពេញការងារ

នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ​ លោក​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព​ លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្តអក្ខរៈ បម្រេីការងារនៅកងពលតូចថ្មើរជើងលេខ២១ ភូមិភាគ២​ ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ។

លោកប្រធានក្រុមប្រឹក្សាខេត្ត​ព្រមទាំងប្រតិភូអមដំណេីរ​បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

...

ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ​ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត​បាននាំមកនូវសាររំលែកមរណៈទុក្ខ​ព្រមទាំងបច្ច័យចូលបុណ្យចំនួន៥លានរៀល​ ជូនដល់ក្រុមគ្រួសារនៃសពលោកឧត្តមសេនីយ៍ត្រី ស្រី ធឿន​ ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print