អគ្គនាយកស៊ីម៉ាក់​ ជួបពិភាក្សាការងារជាមួយលោក​Hans Risser ប្រធានអង្គការNPA នៅកម្ពុជា​ និងថ្នាក់ដឹកនាំអង្គការNPA មកក្រុងអូស្លូប្រទេសណ័រវេស្ស​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង​ រតនា​ អគ្គនាយកអង្គភាពស៉ីម៉ាក់​ បានទទួលជួបពិភាក្សាការងារជាមួយលោក​Hans Risser ប្រធានអង្គការNPA នៅកម្ពុជា​ និងថ្នាក់ដឹកនាំអង្គការNPA មកក្រុងអូស្លូប្រទេសណ័រវេស្ស​ នៅល្ងាចថ្ងៃទី​២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅទីបញ្ជាការដ្ឋានCMAC រាជធានី​ភ្នំពេញ​។

លោក​ ហេង​ រតនា​ បានឱ្យដឹង​ថា​ ការពិភាក្សាផ្តោតជាសំខាន់លេីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលេីគម្រោងដែលកំពុងអនុវត្តន៍ស្រាប់ដូចជា​៖​ ១.​គម្រោងបោសសម្អាតមីនគាំទ្រដោយរដ្ឋាភិបាលសម្ពន្ធ័អាឡឺម៉ង់​ នៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ​ ២.​ គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់សំណល់សង្គ្រាម​ ដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថិតនៅខេត្តត្បូងឃ្មុំ​ កំពងចាម​ ស្វាយរៀង​ ព្រៃវែងជាដេីម​ និងទី៣.​ គម្រោងគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីជំនាញសុនខហិតមីន។

...

ទន្ទឹងនឹងនេះ​ ក៏បានពិភាក្សា​ និងឯកភាពគ្នាដោយ​ NPA​អាចមានកញ្ចប់ថវិកាថ្មីបន្ថែមសម្រាប់៖​ ១.ការពង្រីកសមត្ថភាពអង្គភាពCMACក្នុងការអនុវត្តគម្រោង​បោសសម្អាតមីន​នៅបណ្តាខេត្តមានបញ្ហាមីនសំដៅសម្រេចគោលដៅការអនុវត្តសញ្ញាអូតាវ៉ា​ដល់ឆ្នាំ២០៣០របស់កម្ពុជា​ “អស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស​”​ ២.​ ការពង្រីកកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្ត​ដែលបានប្រកាសអស់គ្រាប់មីនប្រឆាំងមនុស្ស​ និងទី៣.​ ការពង្រឹងសមត្ថភាពមណ្ឌលសុនខអង្គភាពCMAC​ ស្របតាមតម្រូវការជំនាញសុនខសម្រាប់បម្រេីវិស័យមីនទាំងក្នុងប្រទេសនិងលេីឆាកអន្តរជាតិ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print