អ្នកក្រុងតូក្យូរាប់រយនាក់ជួបជុំគ្នានៅមុខភូមិគ្រឹះរបស់នាយករដ្ឋមន្រ្តី ដើម្បីប្រឆាំងតវ៉ាចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichiពាក់ព័ន្ធបញ្ហាតៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ ៖ យប់ ថ្ងៃទី ២១ ខែ វិច្ឆិកា ប្រជាជន ជប៉ុន រាប់ រយ នាក់ បាន ជួប ជុំ គ្នា នៅ មុខ ភូមិ គ្រឹះ របស់ នា យក រដ្ឋមន្រ្តីនៅក្រុង តូក្យូ ដើម្បី ប្រឆាំង តវ៉ា ចំពោះ លោកស្រី Sanae Takaichi នាយក រដ្ឋ មន្ត្រី ជប៉ុន ដែល បាន លើក ឡើង ពាក្យ សម្តី ដ៏ខុសឆ្គង ពាក់ព័ន្ធបញ្ហា តៃវ៉ាន់ក្នុង រដ្ឋសភា ហើយ ទាម ទារ ឱ្យ លុបចោល ការបង្ហាញអាកប្បកិរិយាពាក់ព័ន្ធ ព្រម ទាំង ធ្វើ ការ បក ស្រាយ និង សុំ អភ័ យ ទោស ។

បាតុករ ទាំង ឡាយបាន លើកបដាដែលសរសេរថា “លុបចោល ពាក្យ សម្តី ប្រឆាំង នឹង សង្គ្រា ម ” “ លោក ស្រីSanae Takaichiបង្ករឿង ទើបមានរឿង ” និង “ លោកស្រីSanae Taka ichi ចុះចេញពីមុខតំណែង”ជាដើម ហើយស្រែកពាក្យស្លោក “ហាម ឃាត់ ការ ងើប ឡើងវិញ នៃ យោធានិយម”ជាដើម ។ បាតុករ ជា ច្រើន នាក់ ទាមទារ ឱ្យ លោកស្រី Sanae Takaichi ត្រូវ រ៉ាប់រង ទំនួល ខុសត្រូវ ចំពោះ ការ លើកឡើង ដ៏ខុស ឆ្គង របស់ ខ្លួនពាក់ព័ន្ធបញ្ហា តៃវ៉ាន់ ហើយសុំ ចុះ ចេញ ពីមុខតំណែងជា នាយក រដ្ឋមន្ត្រី ។

បាតុករម្នាក់ បាន ប្រាប់ អ្នក សារព័ត៌មាន ថា នា ពេល ថ្មីៗ កន្លង ទៅនេះ នៅ រម ណី យ ដ្ឋាន ជា ច្រើន នៃ ប្រទេស ជប៉ុន មាន អ្នក ទេសចរចិន កាន់ តែ តិចទៅៗ ឧស្សាហកម្មទេសចរណ៍ ចាប់ ផ្តើម រង ផល ប៉ះពាល់ ។ គាត់ បាន ថ្លែង ថា លោកស្រី Sanae Takaichi ត្រូវ រ៉ាប់ រង ទំនួល ខុស ត្រូវ ចំពោះ ផល វិបាក លើ វិស័យ ការ ទូត និង សេដ្ឋកិច្ច ដែល បណ្តាល មក ពីពាក្យ សម្តីដ៏ខុស ឆ្គង របស់ ខ្លួន “លោកស្រីចាំបាច់ត្រូវ សុំ អភ័យទោស លុប ចោល ពាក្យ សម្តី ព្រម ទាំង ចុះ ចេញ ពី មុខ តំណែងជា នាយក រដ្ឋមន្ត្រី ។ មនុស្សបែបនេះ សក្តិ៍សមនឹង ចូល រួម កិច្ច ការ នយោបាយ ទេ” ។

លោកស្រី Fukushima Mizuho ប្រធានគណបក្ស សង្គមប្រជាធិបតេយ្យ ជប៉ុន ក៏ បាន ចូល រួម សកម្មភាព ប្រឆាំង តវ៉ាដែរ ។ ខណៈពេល ផ្តល់ បទសម្ភាសន៍ ជា មួយ អ្នក សារព័ត៌មាន នៃ ទីភ្នាក់ ងារ សារ ព័ត៌មាន ស៊ីនហ្វាចិន លោកស្រីបាន លើក ឡើង ថា ពាក្យសម្តី ពាក់ព័ន្ធ នឹង បញ្ហា តៃវ៉ាន់ របស់ លោក ស្រី Sanae Takaichi បាន ជំរុញ ឱ្យ ជប៉ុន ឆ្ពោះទៅរក សង្គ្រាម “អាក ប្ប កិរិយា ខាង នយោបាយ បែប នេះ មិន អាច ទទួល យកបាន ជា ដាច់ខាត !”

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print