អ្នកភូមិប្រទះឃើញសាកសពបុរសម្នាក់ជំពាក់ជាប់គល់ឈើក្នុងអូរ តែគេមិនស្គាល់អត្តសញ្ញាណ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តាមព័តមានបឋមឱ្យដឹងថា សាកសពបុរសម្នាក់ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវអ្នកភូមិប្រទះឃើញជំពាក់ជាប់គល់ឈើនៅក្នុងអូរ១កន្លែង ក្រោយទឹកសម្រក កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀលថ្ងៃទី២១ វិច្ឆិកា ស្ថិតនៅចំណុចស្ពានអូរមីអូន ក្នុងភូមិអូរជាំកណ្ដាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។

 

សាកសពមានភិនភាគស្រដៀងទៅនឹងជនជាតិចិននោះ បានគៀបជាប់នឹងគល់ឈើក្នុងអូរ ដោយពុំមានអ្នកភូមិណាម្នាក់ រួមទាំងសមត្ថកិច្ចផងនៅតំបន់នោះបានស្គាល់ ឬប្រហាក់ប្រហែលភិនភាគបន្តិចឡើយ ។

 

សាកសពបុរសនោះមានសម្បុរ.ស ពាក់អាវយឺត ពណ៏ខ្មៅដៃខ្លីម៉ាក LV ហើយស្លៀកខោខ្មៅជើងខ្លីដែរ ។ បើតាមពិនត្យជំហានដំបូង គេឃើញសាកសពនោះ មានសាក់លើជើងខាងស្ដាំ ។ អធិការស្រុកសំឡូត លោកម៉ែន រីម បានផ្ដល់ព័ត៌មានបឋមថា សាកសពមានសភាពហើមស្អុយទៅហើយ។

 

ករណីនេះ ទំនងកើតឡើងនាប៉ុន្មានថ្ងៃមុន ខណ:តាមដងអូរនៅតំបន់នោះ មានទឹកឡើងខ្លាំង លុះទឹកស្រកក៏ប្រទះឃើញសាកសពជំពាក់ទើរនឹងគល់ឈើលើគោកតែម្ដង ។

...

 

លោកអធិការបានបញ្ជាក់ថា ពេលនេះ យើងមិនទាន់ហ៊ានសន្និដ្ឋានថា សាកសពនោះជាខ្មែរ ឬជនបរទេសនោះទេ ។ សាកសពមានសភាពហើមស្អុយទៅហើយ ។ ពេលនេះ យើងមិនទាន់បានត្រូតពិនិត្យលើសពទេ ដោយរង់ចាំមន្ត្រីបច្ចេកទស មកដល់ពិនិត្យ និងធ្វើកសល្យវិច្ច័យសិន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print