ជនជាតិវៀតណាមសរុប ១១០នាក់ ពាក់ព័ន្ធ​លួចស្នាក់នៅធ្វើការងារខុសច្បាប់(Online Scams) ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង!

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ នៅថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ជនជាតិវៀតណាមសរុប ១១០នាក់ ពាក់ព័ន្ធ​លួចស្នាក់នៅធ្វើការងារខុសច្បាប់(Online Scams) ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។

ប្រភពដដែលបន្តថា​ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុសាសន៍របស់អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១១០នាក់ (ស្រី១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់(Online Scams)។

...

គួរជម្រាបជូនថា​ បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បានប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះ បានបង្កើត គ.ប.ឆ.ប. ដែលស្ថិតក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត​ ផងដែរ៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print