ភ្នំពេញ៖ គ្រួសារដែលមានសមាជិកធ្វើកងទ័ពការពារបូរណភាពទឹកដី នៅសមរភូមិជួរមុខចំនួន២៨៧គ្រួសារនៅខណ្ឌកំបូល មកទទួលអំណោយសប្បុរសធម៏ពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានសម្ភារៈ និងថវិកា ៤០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម និងមី២កេស ផ្ដល់ជូនតាមរយៈ លោក ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខណ្ឌកំបូល ។
លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់កងទ័ពនិងគ្រួសារកងទ័ពនៅសមរភូមិមុខក្នុងការលះបង់ ដើម្បីការពារបូរណៈភាពទឹកដី ។ ជាក់ស្ដែងបងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាខណ្ឌទី១៤ មានសមាជិកគ្រួសារចំនួន២៨៧ គ្រួសារនិងមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិជួរមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃសរុបចំនួន ២៩៦នាក់ បានមកទទួលអំណោយសប្បុរសធម៏ ជាសម្ភារៈ និងថវិកា ដើម្បីដោយស្រាយជីវភាពក្នុងម្នាក់ៗថវិកា៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី ២កេស ។
លោកម៉ប់ សារិន បានបញ្ជាក់ថា៖ កន្លងមកនេះយើងបាន នាំយកអំណោយសប្បុរសធម៏ ជាបន្តបន្ទាប់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់គ្រួសារ នៅមូលដ្ឋានខណ្ឌច្បារអំពៅ ដែលជាខណ្ឌទី១៣ មានចំនួន ៧៤គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ៧៦នាក់ ។ កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពល រដ្ឋរស់នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលជាខណ្ឌទី១២ មានចំនួន ១៣១គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃសរុបចំនួន១៣៨នាក់។ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ ដែលជាខណ្ឌទី១១ មានចំនួន៦២គ្រួសារ ដែល មានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ៦៨នាក់រួចហើយផងដែរ ៕ ដោយ សំរិត










