បុរសជាងដែកម្នាក់តូចចិត្តប្រពន្ធរត់ចោល៣ថ្ងៃ​ ក៏សម្រេចចិត្តធ្វេីអត្តឃាតចង ក សម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាងដែកម្នាក់តូចចិត្តរឿងប្រពន្ធរត់ចោល៣ថ្ងៃក៏ទិញស្រាបៀរយកមកផឹកអស់៥កំប៉ុងក៏សម្រេចធ្វើអត្តឃាតខ្លួនឯងដោយយកខ្សែរលីឡុងចង ក ភ្ជាប់និងដែកផ្ទោងដំបួលផ្ទះសម្លាប់ខ្លួន​ ហេីយត្រូវបានអ្នកជិតខាងធាក់ទ្វារឃើញស្រែកឆោឡោបង្កអោយការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨ និង ៣០ នាទីយប់ថ្ងៃទី ២២ ខែវិច្ឆការឆ្នាំ២០២៥ នៅត្រង់ចណុចបន្ទប់ជួលជាន់ទី១ ភូមព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះឈ្មោះ ហុឺ សុផាន់ អាយុ ២២ ឆ្នាំ មានមុខរបរជាងដែកស្នាក់នៅបន្ទប់ជួល លេខ ៣២ នៅភូមិ ព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតនៅ ភូមិ ស្វាយភ្លើង ឃុំ ស្វាយភ្លើង ស្រុក តាំងគោក ខេ្តត្ត កំពង់ធំ។ចំណែកប្រពន្ធមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះនិងប្រពន្ធគេមិនថាមានទំនាស់ឈ្លោះទាស់គ្នារឿងអ្វីនោះទេគ្រាន់តែគេដឹងថាប្រពន្ធជនរងគ្រោះបានប្រមូលខោអាវនិងយកម៉ូតូហុងឌ្រីម១គ្រឿងរត់ចោលជនរងគ្រោះរយៈពេល៣ថ្ងៃមកហើយ។

ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតគេបានឃើញជនរងគ្រោះបានទៅទិញស្រាបៀរចំនួន៥កំប៉ុងមកអង្គុយផឹកនៅក្នុងបន្ទប់កើតហេតុតែម្នាក់ឯងបានបិទទ្វាររហូតដល់ម៉ោងកើតហេតុបន្ទាប់មកអ្នកបន្ទប់ជិតខាងបានឆ្ងល់ក៏បាននាំគ្នាធាក់ទ្វារបន្ទប់ស្រាប់តែឃើញជនរងគ្រោះយកខ្សែលីឡុងចងកភ្ជាប់ដែកផ្ទោងដំបូលផ្ទះស្លាប់បាត់ទៅហើយមិនដឹងស្លាប់តាំងពីពេលណាក៏ស្រែកឆោឡោបង្កអោយមានការភ្ញាក់ផ្អើលនិងរាយការទៅអាជ្ញាធរនិងសមត្ថកិច្ចមូលរដ្ឋានចុះទៅដល់កន្លែងកើតហេតុបានបានរាយការបន្តទៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីពិនិត្យ។

...

ក្រោយមកសមត្ថកិច្ចជំនាញបានពិនិត្យរួចរាល់ហើយបានបញ្ជក់ថាជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតដោយចងក ស្លាប់ខ្លួនឯងពិតប្រាកដមែន។ហើយបានប្រគល់សពទៅអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្បើបុណ្យតាមព្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print