អន្តរជាតិ ៖ ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ តបតាម ការ អញ្ជើញរបស់ ប្រទេស កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និង តាជីគីស្ថាន លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃ គណៈកម្មា ធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជា រដ្ឋមន្ត្រីការបរទេសចិន បានចូលរួម កិច្ចសន្ទនា ជា យុទ្ធសាស្ត្រ របស់ រដ្ឋមន្រ្តី ការបរទេស ព្រមទាំង បាន ធ្វើ ការ ផ្លាស់ប្តូរ ដ៏មេត្រីភាព ជា មួយអ្នក ដឹក នាំ នៃប្រទេស ទាំង បី ។ បន្ទាប់ពីបញ្ចប់ ដំណើរ ទស្សនកិច្ច លោក Wang Yi បាន ផ្តល់ បទសម្ភាសន៍ ជា មួយ ប្រព័ន្ធសារព័ត៌មាន ចិន ។
មានអ្នក សារព័ត៌មាន សួរ ថា៖ ក្នុង ឯកសារ នយោបាយ ដែល ចេញផ្សាយជា មួយ រដ្ឋមន្ត្រី ការ បរទេសនៃ ប្រទេស ទាំង បីក្នុង អំឡុងដំណើរ ទស្សនកិច្ច លើក នេះ ប្រទេស អាស៊ីកណ្តាល សុទ្ធតែបាន សង្កត់ធ្ងន់ ថា ប្រកាន់ខ្ជាប់ គោល ការណ៍ចិនមួយយ៉ាង មុត មាំ ។ តើ លោក មាន ការអធិប្បាយយ៉ាងដូចម្តេចចំពោះការ នេះ ?
លោក Wang Yi បាន ឆ្លើយ តប ថា កា ផ្តល់ ការ គាំទ្រ យ៉ាង មុត មាំ ដល់ គ្នា ទៅវិញទៅមក ក្នុងបញ្ហា ពាក់ព័ន្ធ ដល់ ផល ប្រយោជន៍ ជាស្នូល នេះជា សច្ចធម៌នៃ សហគមន៍រួម ជោគវាសនា រវាង ចិន និង អាស៊ីកណ្តាល ។ ប្រទេស ទាំង បី បាន សង្កត់ធ្ងន់ ដោយ ចំហថា នៅលើ ពិភពលោក មាន ចិន តែ មួយ តៃវ៉ាន់ ជា ចំណែក មួយ របស់ ចិន ដែល មិន អាច កាត់ផ្តាច់ បាន ប្រឆាំង “ការ ចង់ ឱ្យ តៃវ៉ាន់ ឯករាជ្យ ”ទោះតាម ទម្រង់ ណាក៏ដោយ គាំទ្រ យ៉ាងមុតមាំ ដល់ កិច្ច ខិត ខំប្រឹង ប្រែង ទាំងអស់ របស់រដ្ឋាភិបាល ចិន ដើម្បីសម្រេច បាន នូវ ការ បង្រួប បង្រួម ជាតិ ។
លោក Wang Yi បានគូសបញ្ជាក់ថា អ្នក ដឹក នាំ របស់ ជប៉ុន បច្ចុប្បន្ន បាន បញ្ចេញ ដោយ ចំហ នូវ សញ្ញា ខុស ឆ្គង ដែល ប៉ុនប៉ង ជ្រៀត ជ្រែក បញ្ហាតៃវ៉ាន់ ដោយប្រើ កម្លាំង អាវុធ ប្រទេស ចិន ចាំបាច់ ត្រូវ វាយ តបវិញ ជាដាច់ខាត ដើម្បី គាំពារ អធិ បតេ យ្យ ភាព និងបូរណភាព ដែនដីរបស់ ប្រទេស ចិន ផង និង គាំពារ សមិទ្ធផល ក្រោយពីសង្គ្រាម លោក លើក ទីពីរ ដែល ទទួល បានដោយពលី អាយុជីវិតនិងឈាមស្រស់ផង ក៏ដូច ជា គាំពារ សច្ចធម៌អន្តរជាតិនិង សតិសម្បជញ្ញៈរបស់មនុស្សជាតិ ៕
ប្រភព ៖ (CCFR)










