ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពីរនាក់។
មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថា ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានសហការស្រាវជ្រាវក្រោយទទួលបានព័ត៌មានពីមហាជន ឈានទៅបង្រ្កាបបានមុខសញ្ញាបាននៅចំណុចផ្លូវកៅស៊ូ1KS2 ស្ថិតនៅភូមិព្រៃធំឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យបានចុះទៅដល់ទីតាំងខាងលើ បានឃេីញមុខសញ្ញាសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ គឹម ឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ និង២. ឈ្មោះ ហួន ពេជ្រ ហៅ រ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិគាមន្នី ឃុំរុងរឿង ស្រុកថ្ពង។
ជាក់ស្តែងកំលាំងសមត្ថកិច្ចបានឃាត់និងត្រួតពិនិត្យឆែកឆេរ ដកហូត បានម្សៅក្រាមសថ្លាសង្ស័យជា គ្រឿង ញៀនចំនួន៧កញ្ចប់,ទូរស័ព្ទដៃចំនួន២គ្រឿង, និង ឧបករណ៍ កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង ២រួមជាមួយវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕










