ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះ ឃើញក្រុមប្រឆាំងនៅក្រៅស្រុកនិងបណ្តាញផ្សព្វផ្សាយតាមហ្វេសប៊ុកមួយចំនួនដែលផ្សាយពីក្រៅប្រទេស បានព្យាយាមបំភ្លៃ និងបំផ្លើស ញុះញង់ខុសពីការពិតទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីបម្រើរបៀបវារៈនយោបាយ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ បើអានឱ្យច្បាស់សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនគឺច្បាស់ណាស់ គឺការងារព្រំដែននេះ គឺធ្វើឡើងឈរលើមូលដ្ឋានឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង មិនមែនតាមការស្រមើស្រម៉ៃ និងកញ្ចក់កណ្តៀតឡើយ។ ដូច្នេះ សូមសាធារណជនកុំលង់ក្នុងឧបាយកលនៃការបំភ្លៃរបស់ក្រុមប្រឆាំងរត់ចោលស្រុក និងជឿជាក់លើរាជរដ្ឋាភិបាល លើរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើការដោយវិជ្ជាជីវៈ និងដែលជានិច្ចកាលគឺតម្តល់ផលប្រយោជន៍ជាតិ និងការពារបូរណភាពទឹកដីនិងអធិបត្យភាពជាតិជាធំ។
«ពាក់ព័ន្ធការងារវាស់វែងនិង ខណ្ឌ សីមា ព្រំដែន គោកកម្ពុជា-ថៃ ក្រុមវាស់វែង ចម្រុះនៃភាគី ទាំង ពីរ បានចាប់ ផ្តើម ចុះ អនុវត្ត ការងារនៅលើដី ជាក់ ស្ដែង ចាប់តាំង ពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែង និង ស្វែង រុករក ទីតាំង ពិត ប្រាកដ នៃ បង្គោល ព្រំដែន(បេតុង) ចំនួន ៧៤បង្គោល ដែលបាន បោះ ដោយ គណៈកម្មការ បោះ បង្គោលព្រំដែន រវាង ឥណ្ឌូចិន – សៀម នៅចន្លោះ ឆ្នាំ ១៩១៩-១៩២០។ ការងារ វាស់ វែង និងស្វែងរុករកទីតាំង ពិតប្រាកដ នៃបង្គោលព្រំដែន ទាំងនេះ ដែលក្នុងនោះរួមទាំង បង្គោល ព្រំដែន លេខ៤២ ដល់៤៧ ផងដែរ គឺធ្វើ ឡើងយ៉ាង ហ្មត់ចត់ និង ទទួលខុសត្រូវ ខ្ពស់ បំផុត ដោយ ឈរ លើ មូលដ្ឋាន នៃ ឯកសារ គតិយុត្ត ដែល បន្សល់ ទុកពី អាណាព្យាបាលបារាំង ជា ពិសេស កំណត់ ហេតុ (Procès Verbaux) បោះ បង្គោល របស់ គណៈកម្មការ កំណត់ព្រំដែន រវាងឥណ្ឌូចិន – សៀម ឆ្នាំ១៩០៨- ១៩០៩ និង គណៈកម្ម ការ បោះបង្គោល ព្រំដែន រវាង ឥណ្ឌូចិន – សៀម ឆ្នាំ១៩១៩-១៩២០»។ នេះជាសម្រង់ចេញពីសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ ៕
ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន










