រថយន្ដស៊េរីទំនើប Mazda BT50 មួយគ្រឿងបួងចង្កូតបត់មិនប្រយ័ត្នជ្រុលទៅបុកបង្គោលស្លាកសញ្ញាកល់ជាប់ទៅមុខលែងរួចខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ដ ស៊េរីទំនើបម៉ាកMazda BT50 មួយគ្រឿងបួងចង្កូតក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុកបង្គោលស្លាកសញ្ញាបណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច ចំណែករថយន្តបង្ករងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកMazda BT50 ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងតំបន់ អភិវឌ្ឍន៍បឹងកក់ក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់មិនប្រយ័ត្នក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបណ្តាលឲ្យបាក់មួយដើម ចំណែកឯរថយន្តកល់ជាប់ទៅមុខលែងរួចរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។

...

ក្រោយពេលកេីតហេតុ ខាងលើដោយភាគីខាងម្ចាស់រថយន្ដបង្កបានសងជាសំណងទៅខាងក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង រួចស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print