គ្រាប់បាល់ស៊ុតបញ្ចូលទីបីគ្រាប់របស់ Eze ធ្វើឱ្យកាំភ្លើង Arsenal នាំមុខដាច់ប្រាំមួយពិន្ទុនៅPremier League

ចែករំលែក៖

កីឡាករស្បែកខ្មៅសញ្ជាតិអង់គ្លេស Eberechi Eze បានស៊ុតបាល់បញ្ចូលទីបីគ្រាប់យ៉ាងអស្ចារ្យ ខណៈដែលក្រុម Arsenal បានយកឈ្នះគូប្រជែង Tottenham Hotspur ក្នុងលទ្ធផល 4-1 ដើម្បីនាំមុខចំនួនប្រាំមួយពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌអង់គ្លេស Premier League កាលពីថ្ងៃអាទិត្យ។

សម្រាប់រយៈពេល 36 នាទីនៃ ការប្រកួត ក្រុម Tottenham មានចិត្តចង់ធ្វើឱ្យក្រុមរបស់លោក Mikel Arteta ខកចិត្តតាមរយៈការការពារ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានវាយសម្រុកដើម្បីគ្រប់គ្រងបាល់និងស៊ុតបញ្ចូលទីបានពីរគ្រាប់នៅក្នុងតង់ទីមួយដោយកីឡាករ Leandro TrossardនិងEberechi Eze។

តង់ទីពីរមានរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះនៅពេលដែល Eze បានរកគ្រាប់បាល់ទីពីររបស់ខ្លួន ហើយ Eze បានបញ្ចប់ការស៊ុតបញ្ចូលទីរបស់គាត់នៅនាទីទី 76ទៀត។

Arsenal ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួតលីគចំនួនប្រាំបួនមាន 29 ពិន្ទុពី 12 ប្រកួតជាមួយនឹងក្រុមលេខ 2 Chelsea មាន 23 ពិន្ទុ។ ការបរាជ័យក្រៅដីជាលើកដំបូងរបស់ Tottenham ក្នុងរដូវកាលនេះបានធ្វើឱ្យពួកគេឈរនៅលេខ 9 មាន 18 ពិន្ទុ។

...

ក្រុម Tottenham មានភាពគួរឲ្យចាប់អារម្មណ៍នៅក្រៅផ្ទះក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Thomas Frank ដោយគ្មានការចាញ់ឡើយ ហើយមានតែបីគ្រាប់ប៉ុណ្ណោះដែលត្រត្រូវបានស៊ុតបញ្ចូលទីពួកគេនៅ Premier League មុនថ្ងៃអាទិត្យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print