បណ្តាញក្រុមហ៊ុនផលិតស្បែកជើងសម្រាប់ម៉ាកល្បីៗ ដូចជា Armani, Michael Kor, Marc Jacob, Versace សហការចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសភាពការណ៍ពិតកម្ពុជាដល់អ្នកបញ្ជាទិញរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Joseph Lin ប្រធានក្រុមហ៊ុន HQ Footwear (Cambodia) Co., Ltd. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបប្រកបដោយផ្លែផ្កា ភាគីក្រុមហ៊ុន សន្យាចូលរួមចំណែកឱ្យសកម្មក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការរីកចំរើនគ្រប់វិស័យ យន្តការលើកទឹកចិត្ត និងការធានាដល់វិនិយោគិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយការគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅដល់បណ្តាញវិនិយោគរបស់ខ្លួននៅប្រទេសចិន និងជុំវិញពិភពលោក ពិសេសដល់អ្នកបញ្ជាទិញរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនៃជំនួបដ៏មានអត្ថន័យ និងជាពង្រីកកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត លោករដ្ឋមន្រ្តី បានកោតសរសេរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុន និងស្នើឱ្យក្រុមហ៊ុន ជួយសហការផ្តល់ព័ត៌មានពិតៗ ពីកម្ពុជា ក៏ដូចជាពិនិត្យពិចារណារៀបចំការឈប់សម្រាកប្រចាំរបស់បុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ ការរៀបចំដំណើររបស់អ្នកបញ្ជាទិញ មកទស្សនាស្វែងយល់ពីសភាពការណ៍ពិត ការរីកចំរើនគ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប និងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print