ឡើងលួចកាត់ខ្សែភ្លើងសម្រាប់ការពាររន្ទះ ត្រូវឆក់ស្លាប់ជាប់លើបង្គោលភ្លើង

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥នេះមន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា បុរសម្នាក់ជាជនសង្ស័យ ឡើងលួចកាត់ខ្សែភ្លើងសម្រាប់ការពាររន្ទះត្រូវឆក់ស្លាប់ជាប់នៅលើបង្គោលភ្លើង ។

ហេតុការណ៍នេះបានបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៣០នាទី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចខាងក្រោយ បុរីព្រីមន៍មាផាស្តិតស្ថិតក្នុងភូមិអំពឹលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចមូលដ្ធានបានឱ្យដឹងថា តាមការបំភ្លឺរបស់មេការជាងភ្លើង ជាអ្នកដើរត្រួតពិនិត្យខ្សែភ្លើងតាមបង្គោលភ្លើងនីមួយៗ ប្រទះឃើញជនសង្ស័យភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាជនជាតិខ្មែរ បានឆក់ជាប់ស្លាប់នៅលើបង្គោលភ្លើងដោយសារ ឡើងលួចកាត់ខ្សែភ្លើងសម្រាប់ការពាររន្ទះ។ គាត់ (អ្នកត្រួតពិនិត្យ) ក៏បាន រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍សំបូរមាស ស្រុកមុខកំពូល ។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ គ្រូពេទ្យ និងអាជ្ញាធរចុះទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យសពជនរងគ្រោះ។

សពពាក់អាវក្រឡាការ៉ូដៃវែងស្លៀកខោកុងម៉ៅប៉ារ៉ា លីអូពណ៍ក្រហមមានស្រោមជើងវែងពណ៍ខ្មៅ សាកសពមុខខ្មៅ ភ្នែកលៀនទាំងសងខាង,អណ្ដាតលៀនចេញមកក្រៅមានស្នាមរលាត់ស្បែកនៅលើមុខនិងរលាត់ស្បែកលើខ្លួនមានស្នាមជាំក្រហមពេញខ្លួន,សពមានក្លិនស្អុយ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរផ្សេងគួរឱ្យកត់សម្គាល់ឡើយ។

ក្រោយការពិនិត្យវិភាគ,កន្លែងកើតហេតុ យោងតាមព័ត៌មាននិងគ្រូពេទ្យ បានដាក់សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្សែភ្លើងឆក់។

...

សពត្រូវបានប្រគល់ជូនអាជ្ញាធរដំកល់ទុកនៅវត្តបំពេញកុសល(ហៅវត្តពាម)បណ្ដោះអាសន្នដេីម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print