ខេត្តកណ្ដាល÷ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះមន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា កម្លាំងមានសមត្ថកិច្ចបានចុះបង្ក្រាបករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួល និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ថ្ងៃទី២៣ ខែវិច្ឆិកានៅវេលាម៉ោង១៥ និង៥៥នាទី ឃាត់ខ្លួនជនសង្ស័យពីរនាក់។
បើតាមប្រភពរាយការណ៍ថា សមត្ថកិច្ចបានចុះទៅដល់ បន្ទប់ជួលលេខA2 ភូមិត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុក អង្គស្នួលជនសង្ស័យ២នាក់(ស្រី១នាក់) ឃាត់ខ្លួនទាំង ពីរនាក់ហើយមានសារធាតុញៀនក្នុងទឹកនោម(+)។
១-ឈ្មោះ ខឹម សត្យា ហៅត្រេ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងក្រពេីឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល (ប្រេីប្រាស់ច្រើនលេីកប្រហែល១ឆ្នាំ )និង ២-ឈ្មោះ ថា រក្សា ហៅហ្សា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់ នៅភូមិត្រពាំងក្រពេីឃុំក្រាំងម្កាក់ ស្រុក អង្គស្នួល (ប្រេីប្រាស់ច្រើនលេីកប្រហែល៦ខែ)។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង÷-ម្សៅ ក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹក កក) ២កញ្ចប់ (មធ្យម១,តូច១)ទម្ងន់២,៣១ក្រាម,-ទូរស័ព្ទ ៤គ្រឿង (ម៉ាកTecno SPARK ២គ្រឿង ម៉ាកVivo ១គ្រឿងនិង១គ្រឿងពណ៌ទឹកមាស,-ឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន។
មន្ត្រីនគរបាលស្រុកអង្គស្នួលឲ្យដឹងថា នៅមុនពេលកេីតហេតុ មហាជនល្អបានរាយការណ៍ចូលទៅក្នុងកម្មវិធី NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ពន្ធ័ករណីគ្រឿងញៀននៅចំណុចភូមិត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ បានចុះទៅដល់គោលដៅ ធ្វេីការស៊េីបអង្កេតស្រាវជ្រាវ ឈានទៅដល់បង្ក្រាបឃាត់ ខ្លួនបានជន សង្ស័យបាន២នាក់ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)២កញ្ចប់ (មធ្យម១ ,តូច១) និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដេីម្បីសួរនាំបន្តនីតិវិធី។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕










